អង់គ្លេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញការចាប់អារម្មណ៏យ៉ាងខ្លាំងតាមរយៈនាឡិកាដៃរបស់គេ នៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបរវាងក្រុមបិសាចក្រហម Manchester United ដែលនឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Juventus នៅយប់មិញនេះ។

Cristiano Ronaldo
Cristiano Ronaldo

នាឡិកាដៃដែលអតីតខ្សែប្រយុទ្ធក្លិប Manchester United នេះបានពាក់មកចូលរួមក្នុងសន្និសីទសារព័ត៌មាននោះត្រូវបានគេមើលឃើញថា គឺមានការរចនាឡើងដោយប្រើប្រាស់គ្រាប់ពេជ្រចំនួន៤២៤ គ្រាប់នឹងអាចមានតម្លៃរហូតដល់ ១,៨៥លានផោន (ជិត ២,៤ លានដុល្លារអាមេរិក) ឯណោះ។

នាឡិកាមួយប្រភេទនេះដែរ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងនាឡិកាដៃដែលលោក Franck Muller ដែលធ្លាប់ធ្វើការរចនាម៉ូដមួយនេះឡើងម្តងរួចមកហើយ ដោយកាលនោះអ្នកចម្រៀងរ៉េប Wizkid បានទិញនៅក្នុងតម្លៃ ១,២លានដុល្លារអាមេរិកផងដែរ។

Cristiano Ronaldo
Cristiano Ronaldo

យ៉ាងណាមិញ នៅពេលដែលអ្នកសារព័ត៌មាន​ ចោទសួរទាក់ទងទៅនឹងរឿងអាស្រូវរំលោភកាលពីខែមុន បុរសវ័យ៣៣ឆ្នាំនេះ បាននិយាយថា៖ «ខ្ញុំដឹងថាខ្ញុំគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះសម្រាប់អ្នករាល់គ្នា។ ខ្ញុំដឹងសឹងតែ ១០០%ទាំងនៅលើទីលាននិងនៅក្រៅទីលាន។ ដូច្នេះខ្ញុំតែងតែញញឹមនៅមុខអ្នកទាំងអស់គ្នា, ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តធ្វើរឿងអ្វីដែលសប្បាយៗ។ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ដូច្នេះនៅសល់តែការជ្រៀតជ្រែកមួយទេដែលខ្ញុំមិនទាន់មាន ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តនឹងគ្រប់យ៉ាងដែលខ្ញុំមានខ្លាំងណាស់»៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]