ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងរាងតូចច្រឡឹងគួរឲ្យក្នាញ់ កញ្ញា យូរី បច្ចុប្បន្នទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ទៅលើស្នាដៃចម្រៀងរបស់នាង មិនថាតែបទបែបមនោសញ្ចេតនា ឬញាក់កន្រ្តាក់អារម្មណ៍នោះទេ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះកញ្ញា យូរី ក៏ទើបតែបាននឹងបញ្ចេញបទចម្រៀងថ្មី បែបញាក់កន្ត្រាក់អារម្មណ៍មួយទៀតហើយ ដែលធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្តយ៉ាងខ្លាំង មិនចាញ់បទមុនៗនោះទេ។ ដោយសារតែមិនចង់ឲ្យបទចាស់ស្ងាត់ទាន់ យូរី បានព្រលែងបទចម្រៀងថ្មីមួយបទមានចំណងជើងថា «ស្វាបាប៊ូ» ដើម្បីកម្តៅសាច់ដុំ វាយលុកទីផ្សារ និងត្រៀមរាំកម្សាន្តផងដែរ។

ជាមួយគ្នានេះដែរ សម្រាប់បទថ្មីមួយបទនេះរបស់ យូរី ក៏រឹតតែប្លែក ដោយក្នុងនោះបានសម្រិតសម្រាំងទាំងក្បាច់រាំ និងការតុបតែងខ្លួនយ៉ាងពិសេស ជាមួយនឹងការស្លៀកពាក់ឈុតស្វាបាប៊ូ ដែលកាន់តែធ្វើឲ្យបទនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងថែមទៀតផង។

ជាក់ស្តែង បទថ្មីដែលមានចំណងជើងថា «ស្វាបាប៊ូ» ដែលទើបតែនឹងបញ្ចេញMV Teaser មិនទាន់ទាំងបានប៉ុន្មានថ្ងៃផងនោះ ក្នុងនោះក៏ទទួលបានអ្នកចូលទស្សនារាប់ម៉ឺនដង នៅលើយូធូបផ្លូវការរបស់ផលិតកម្មសាន់ដេផងដែរ ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

ួយូរី
ួយូរី
ួយូរី
ួយូរី
ួយូរី
ួយូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី