អង់គ្លេស៖ ការប្រកួតដ៏កក្រើករវាងក្នុងក្របខណ្ឌ UEFA Champions League គឺជំនួបរវាងក្រុមបិសាចក្រហម Manchester United ត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមខ្លាំងរបស់អ៊ីតាលី Juventus ក្នុងវគ្គសន្សំពិន្ទុតាមពូល។ 

Man Utd Vs Juventus

ក្រុមទាំង២ ពុំសូវជួបគ្នានោះទេគិតត្រឹមរយៈពេលជាង១៥ឆ្នាំមកនេះ ខណៈការជួបគ្នាចុងក្រោយគឺពេល Man Utd យកឈ្នះទាំង២ជើង (ក្នុងដី ២-១ ក្រៅដី ៣-០) ក្នុងវគ្គចែកពូលអំឡុងរដូវកាល ២០០២-២០០៣។

ក្រុមទាំង២ប៉ះគ្នាកាលពីអតីតកាល

ក្រុមទាំង២ ធើ្វការប្រកួតចុងក្រោយកាលពីចុងសប្ដាហ៍នេះក្នុងលីកគឺបានត្រឹមលទ្ធផលស្មើប៉ុណ្ណោះ ដោយ Man Utd ស្មើ Chelsea ២-២ ខណៈ Juventus ស្មើ Geona ១-១។

អ្វីដែលពិសេសនោះ គឺកីឡាកររបស់ក្រុមទាំងសងខាងនិងធើ្វការប៉ះក្រុមចាស់របស់គេ ដោយខែ្សប្រយុទ្ធ Cristiano Ronaldo នឹងត្រូវប៉ះក្រុមចាស់ Man Utd ស្របពេលខែ្សបម្រើ Pogba នឹងប៉ះ Juventus ជាទីដែលគេចំណាយពេលជាង៤ឆ្នាំនៅទីនោះ។

តើរវាង Man Utd និង Juventus ក្រុមណានឹងទទួលបាន ៣ពិន្ទុ? 

Pogba
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]