ថៃ៖ ទម្រាំតារាសម្តែងដ៏ឆ្នើម Janie បានរៀបការជាលើកទី២នេះ ប្រិយមិត្តពិតជាដឹងហើយថា នាងតែងតែជួបរឿងកម្សត់ជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ការរៀបការរបស់នាងលើកនេះ បានធ្វើទៅយ៉ាងអធិកអធមយ៉ាងខ្លាំង ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចិត្តរំភើប ចំពោះនាងយ៉ាងខ្លាំង។

ជាក់ស្តែង បន្ទាប់ពីរៀបការក្នុងការជួបជុំជាមួយ នឹងបងប្អូនមិត្តរួមសិល្បៈទាំងអស់ ដែលបានរៀបចំអស់ទឹកប្រាក់ជាង៤លានបាតរួច តារាស្រីរូបនេះ បានចំណាយលុយទៅរៀបការនៅលើកោះសាមុយម្តងទៀត ជាមួយនឹងគ្រួសារក៏ដូចជាមិត្តជិតស្និទ្ធរបស់នាងជាច្រើននាក់។

ជាមួយគ្នានេះដែរ ការរៀបការលើកទី២នៅលើកោះសាមុយ ក៏បានរៀបចំឡើងយ៉ាងរ៉ូមែនទិក ព្រោះថាធ្វើឡើងយ៉ាងស្រស់ស្អាត ពោរពេញដោយសប្បាយរីករាយ និងសុភមង្គល។ បន្ទាប់ពីបានផ្អែមល្ហែមជាមួយស្វាមី តារាស្រីរូបនេះ ក៏មិនភ្លេចបង្ហាញភាពសិ្នទ្ធស្នាល ជាមួយនឹងមិត្តជាទីស្រលាញ់របស់ខ្លួននោះដែរ។

ដោយក្នុងនោះ ពួកគេបានលេងខ្លួននៅក្នុងឈុតហែលទឹក បញ្ចេញរាងយ៉ាងស្រស់ស្អាត ទោះបីជាពួកគេមានវ័យសុទ្ធតែច្រើនៗរួចមក ហើយយ៉ាងណាក្តី។ បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រក៏បានសរសើរទៅនាង ដែលទោះបីជារៀបការ និងមានវ័យច្រើនយ៉ាងណា ក៏មិត្តភាពរបស់មិត្តពួកគេនៅតែល្អបែបនេះ គ្រប់ពេល៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

មង្គលការJanie លើកោះសាមុយ
មង្គលការJanie លើកោះសាមុយ
មង្គលការJanie លើកោះសាមុយ
មង្គលការJanie លើកោះសាមុយ
Janie និងមិត្ត
Janie និងមិត្ត
Janie និងមិត្ត
Janie និងមិត្ត
Janie និងមិត្ត
Janie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]