វៀតណាម៖ កាលពីថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយនារី២នាក់ បានប្រកាសថាពួកគេ ជាសង្សារនឹងគ្នា ក្រោយទាក់ទងគ្នា ជិត១ឆ្នាំ ដែលធ្វើឲ្យមនុស្សជាច្រើន មានការច្រណែននឹងពួកគេ យ៉ាងខ្លាំង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីទាំង២នាក់នេះ ទើបតែមានអាយុ ២២ឆ្នាំដូចគ្នា តែប៉ុណ្ណោះ ហើយជាពិសេស ក៏មានសម្រស់មិនចាញ់គ្នាប៉ុន្មានទេ។ ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ ក្នុងចំណោមអ្នកទាំងពីរ គ្មានអ្នកណាម្នាក់ តែងខ្លួនជាប្រុសនោះទេ គឺនៅតែលេងខ្លួន ជាមនុស្សស្រីដូចគ្នា យ៉ាងដូច្នោះដែរ។ 

ស្រីស្អាតទាំង២
ស្រីស្អាតទាំង២
ស្រីស្អាតទាំង២

ក្នុងនោះដែរ ពួកគេក៏បាននិយាយថា ពួកគេ បានស្គាល់គ្នា តាមរយៈមិត្តភក្តិ ដោយពីដំបូងឡើយពួកគេ រាប់អានគ្នាជាធម្មតាតែប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ តែដោយសារតែ ការបារម្ភ និងការយកចិត្តទុកដាក់ទៅលើគ្នា ក៏កើតជាអារម្មណ៍​ស្រលាញ់គ្នា ដោយមិនដឹងខ្លួន។ ហើយនៅពេលដំបូង ការស្រលាញ់របស់ពួកគេ ក៏មានការជំទាស់ ពីគ្រួសារដែរ តែដោយសារតែ មើលឃើញ ពីសកម្មភាព និងអត្តចរិត ក៏គ្រួសារពួកគេ ព្រមទទួលការពិត និងឲ្យពួកគេ ស្រលាញ់គ្នាមកទល់សព្វថ្ងៃ។

ស្រីស្អាតទាំង២
ស្រីស្អាតទាំង២
ស្រីស្អាតទាំង២

ក្នុងនោះដែរ ជីវិតរបស់ស្រីស្អាតទាំង២ តែងតែមានពេលវេលានៅជាមួយគ្នាច្រើន ដូចជា ការដើរលេង តាមតំបន់ផ្សេងៗ ដើរទិញរបស់ ញ៉ាំអាហារជាមួយគ្នា យ៉ាងផ្អែមល្ហែម។

យ៉ាងណាមិញ រឿងរ៉ាវរបស់ពូកគេ ក៏នៅតែមានអ្នកខ្លះ បានគិតថា គ្រាន់តែជាការសម្តែងរបស់ពួកគេ ឲ្យគេចាប់អារម្មណ៍ និងតាមដានជីវិតពួកគេ តែប៉ុណ្ណោះ ព្រោះថា អ្នកទាំងពីរ សុទ្ធតែស្អាតៗដូចគ្នា មិនអាចមកស្រលាញ់គ្នាបែបនេះបានទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ស្រីស្អាតទាំង២
ស្រីស្អាតទាំង២
ស្រីស្អាតទាំង២
ស្រីស្អាតទាំង២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]