អង់គ្លេស៖ ខែ្សប្រយុទ្ធ Alexis Sanchez នឹងអវត្ដមាននៅក្នុងការប្រកួតដ៏សំខាន់ ពេលដែលក្រុមបិសាចក្រហម Manchester United ត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ក្រុមសេះបង្កង់ Juventus នាការប្រកួតវគ្គសន្សំពិន្ទុតាមពួលសប្ដាហ៍ទី៣ នៃពានរង្វាន់ Champions League។ 

Alexis Sanchez

Sanchez ស្ថិតក្នុងចំណោមកីឡាករទាំង៥នាក់ ដែលបានខកខានការហ្វឹកហាត់នៅទីលាន Carrington ត្រៀមដើម្បីប៉ះក្រុមយក្សរបស់អ៊ីតាលី Juventus សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុ។

ខែ្សប្រយុទ្ធរបស់ក្រុមជម្រើសជាតិឈីលី ដែលស៊ុតបានត្រឹម៣គ្រាប់ប៉ុណ្ណោះក្នុងការប្រកួត ១៩ប្រកួតសម្រាប់ក្របខណ្ឌ Premier League បានបង្ហាញមុខក្នុងនាមកីឡាករបម្រុងប៉ុណ្ណោះពេល Man Utd ប្រកួតស្មើ Chelsea ២-២ កាលពីថៃ្ងសៅរ៍កន្លងទៅនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបដ៏ធំនៅយប់សែ្អកនេះ លោក Jose Mourinho បាននិយាយថា៖ «កីឡាករដែលអ្នកឃើញ គឺជាកីឡាករដែលនឹងលេងនៅថៃ្ងសែ្អក។ គ្មានអ្វីត្រូវលាក់បាំងទេ Alexis នឹងអវត្ដមាន»៕  

Alexis Sanchez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]