ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ដែលនិយមលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ប្រាកដជាបានស្គាល់ នូវតារាហ្វេសប៊ុក Peypey Dy (ប៉ីប៉ីឌី) ដែលបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ។

ជាការពិតណាស់ បច្ចុប្បន្ននេះ គេឃើញថាតារាប្រុសរូបនេះ មិនត្រឹមតែជោគជ័យក្នុងវិថីសិល្បៈតែប៉ុណ្ណោះនោះទេ ចំណែកមុខជំនួញផ្ទាល់ខ្លួនឯនេះវិញ ក៏កំពុងតែជោគជ័យដើរទៅមុខយ៉ាងរលូនស្ទើរតែគ្មានពេលសម្រាកតែម្តង ប៉ុន្តែទោះជាយ៉ាងណា ក៏តារារូបនេះ នៅតែឆ្លៀតពេលសម្រាកសម្រាប់ខ្លួនឯង ដូចជាការដើរកម្សាន្តនៅក្រៅប្រទេស ជាដើមផងដែរ។

Peypey Dy

ដោយឡែក បើងាកមកចាប់អារម្មណ៍ពីរូបថតកាលពី៥ឆ្នាំមុន របស់តារាប្រុសសាច់សខ្ចី Peypey Dy វិញម្តង ប្រាកដជាធ្វើឲ្យប្រិយមិត្តលាន់មាត់ជាមិនខាន ដោយមិននឹកស្មានថាជាតារាប្រុសរូបនេះ។

ជាក់ស្តែង តាមរយៈការស៊ែរបន្តឡើងវិញ នូវរូបថតកាលពី៥ឆ្នាំមុន ពោលគឺកាលពីឆ្នាំ២០១៣ របស់Peypey Dy ដោយកាលនោះលោកបានថតរូបជាមួយនឹង កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានឲ្យឃើញថា រូបសម្រស់ពីមុន និងបច្ចុប្បន្នរបស់តារាកំប្លែងរូបនេះ គឺមានភាពខុសប្លែកពីគ្នាច្រើនមែនទែន ជាពិសេសគឺសម្បុរតែម្តង។

យ៉ាងណាមិញ មិនថាអ្នកណាៗនោះទេគឺតែងតែមានការប្រែប្រួល និងចេះផ្លាស់ប្តូរខ្លួនឯង សំខាន់គឺនៅលើការតាំងចិត្ត និងការប្រែប្រួលជីវភាពផងដែរ៕ 

Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy កាលពី៥ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy