ថៃ៖ ជាការពិតណាស់ ជីវិតគ្រួសាររបស់តារាកំប្លែងដ៏មានប្រជាប្រិយភាព លោក Kohtee Aramboy ហៅPancake និងអតីតភរិយាត្រូវបញ្ចប់កាលពីជាង២ឆ្នាំមុន ដោយភាពមិនចុះសម្រុងគ្នា។

ដោយឡែក រយៈពេលជិត១ឆ្នាំ ក្រោយពេលលែងលះនឹងអតីតភរិយា តារាកំប្លែងលោក Kohtee ក៏បានផ្ដើមទាក់ទងនឹងនារីវ័យក្មេងម្នាក់ ប៉ុន្តែហាក់បីមិនបានបើកចំហរចំណងស្នេហ៍ជាសាធារណៈឡើយ ដោយជាពិសេសតែងតែឃើញថតរូបគូស្នេហ៍បែបលាក់បាំងភ្នែកមហាជនជានិច្ចថែមទៀតផង។

យ៉ាងណាមិញ ទើបតែនាប៉ុន្មានខែចុងក្រោយនេះ រូបលោកបានបើកបង្ហាញមុខមាត់គូស្នេហ៍វ័យក្មេង និងតែងតែបានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗថែមទៀតផង ដោយក្នុងនោះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល ស្រាប់តែកំឡុងពេលថតខ្សែភាពយន្តមួយ កាលពីពេលថ្មីៗនេះ តារាកំប្លែងដែលសម្ដែងបានគ្រប់ចរិតតួអង្គរូបនេះ បានបង្ហើបពីពេលវេលា ដែលរូបលោកនឹងត្រូវចូលរោងការ ជាមួយគូស្នេហ៍រូបស្រស់ផងដែរ។

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះក៏បានបញ្ជាក់ប្រាប់ផងដែរថា រូបលោក និង​គូស្នេហ៍​បានពិចារណាគ្នារួចរាល់ហើយ សម្រាប់ពេលវេលាមង្គលការរបស់ពួកគេ ដែលគ្រោងនឹងធ្វើនាចុងឆ្នាំក្រោយនេះ ប៉ុន្តែទោះយ៉ាងណារង់ចាំការរកថ្ងៃខែល្អបែបបុរាណសម្រាប់ពិធិដ៏ពិសេសមួយនេះ ឲ្យបានច្បាស់លាស់ជាមុនសិន៕ 

Pancake
Pancake
Pancake
Pancake និងគូស្នេហ៍
Pancake និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]