ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងរ៉េប ខ្ពស់ស្រឡះ លោក G Devith បានបង្ហាញវត្តមាន ចូលរួមសម្ដែង នៅក្នុងកម្មវិធី តន្រ្តីសប្បុរសធម៌មួយ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានផ្ដល់ បទសម្ភាសន៍ មកកាន់ ខ្មែរឡូត អំពីជីវិតក្រោយពី ចាកចេញពីផលិតកម្មផងដែរ។ 

រូបភាព G Devith

លោក G Devith បានប្រាប់ ខ្មែរឡូត ថា លោកចាកចេញពីផលិតកម្ម ក៏ពិតមែន ប៉ុន្តែលោក នៅតែបន្តការងារសិល្បៈ ដែលលោកស្រលាញ់ ពោលគឺ លោកនៅតែបន្តផលិតចម្រៀងថ្មីៗ ជាពិសេសនោះគឺ ជាប្រភេទចម្រៀង និងចង្វាក់ ដែលលោកពេញចិត្ត ដើម្បីបម្រើអារម្មណ៍ ប្រិយមិត្ត ជាពិសេសមិត្តៗយុវវ័យ ដែលនិយមគាំទ្ររូបលោក។ ចំណែកបទចម្រៀងទាំងនោះ លោកនឹងធ្វើការបង្ហោះ ទៅក្នុងគេហទំព័រផ្លូវការ របស់លោក។  មិនត្រឹមតែប៉ុណ្ណោះទេ ក្រៅពីអាជីព ជាតារាចម្រៀង លោកក៏នៅមានឈ្មោះ ជាថៅកែវ័យក្មេង ដែលមានហាង លក់ផលិតផលមួយ ជារបស់ខ្លួនផងដែរ។ 

រូបភាព G Devith

ក្នុងនោះដែរ លោក G Devith ក៏បាននិយាយរៀបរាប់ពី ទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងគូស្នេហ៍ ដែលនៅតែផ្អែមល្ហែម ទោះបីជាលោក ចាកចេញពី ផលិកម្មតែម្នាក់ឯងក៏ដោយ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍របស់ ខ្មែរឡូត ជាមួយនឹងលោក G Devith ខាងក្រោមនេះ ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត