អង់គ្លេស៖ ខ្សែបម្រើឆ្នើមក្រុមតោខៀវ Chelsea កីឡាករ Eden Hazard បានរងរបួសជើងខាងឆ្វេងអំឡុងពេលក្រុមរបស់គេប្រកួតស្មើគ្នាទល់នឹងក្រុមបិសាចក្រហម Manchester United កាលពីថ្ងៃ សៅរ៍ កន្លងទៅ។

Eden Hazard

តារាឆ្នើមរបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនេះបានផ្តល់ឲ្យក្រុម Chelsea នូវការភ័យខ្លាចមួយ ក្រោយពីរូបគេបានប៉ះទង្គិចគ្នាជាមួយកីឡាករ Ashley Young និង Nemanja Matic ចំកំពួនជើងខាងក្រោយ ប៉ុន្តែរូបគេមិនត្រូវបានគ្រូបង្វឹកលោក Maurizio Sarri ប្ដូរចេញនោះទេ។

កីឡាករវ័យ ២៧ឆ្នាំនេះបានស៊ូទ្រាំធ្វើការប្រកួតរហូតដល់បញ្ចប់ ៩០នាទី ទើបត្រូវបានគ្រូពេទ្យសម្រេចយកគេទៅព្យាបាលតែម្តង ហើយកំឡុងពេលព្យាបាលនោះរូបគេមានការឈឺចាប់យកខ្លាំង ដែលធ្វើឲ្យអតីតគ្រូបង្វឹកក្រុម Napoli មានការជ្រួលច្របល់យ៉ាងខ្លាំងព្រោះថា ក្រុមរបស់លោកអាចលេងដោយគ្មានខ្សែបម្រើឆ្នើមរូបនេះនៅក្នុងការប្រកួតជាមួយក្រុម BATE Borisov នៅថ្ងៃ សុក្រ សប្តាហ៍នេះ ដែលជាការប្រកួតវគ្គសន្សំពិន្ទុសម្រាប់ពានរង្វាន់ Europa League ។

Eden Hazard និង Maurizio Sarri
Eden Hazard និង Ashley Young
Eden Hazard និង Nemanja Matic

នៅក្នុងថ្ងៃ អាទិត្យ សប្តាហ៍នេះផងដែរ Chelsea នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Turf Moor របស់ក្រុម Burnley ហើយ Hazard ដែលត្រូវបានគេអះអាងថាជាកីឡាករលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុបនៅរដូវកាលនេះ អាចនឹងមិនមានវត្តមាននៅក្នុងការប្រកួតនេះផងដែរ ព្រោះថាបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun រូបគេអាចសម្រាកពីបាល់ទាត់យ៉ាងតិចក៏ពីរសប្តាហ៍ដែរ ដើម្បីឲ្យរបួសនោះជឿដាច់តែម្តង៕

Eden Hazard
Eden Hazard និង Ashley Young
Eden Hazard និង Nemanja Vidic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]