ថៃ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់រួចមកហើយ ពីក្មេងប្រុសវ័យ១២ឆ្នាំជាNet Idol ដែលមានឈ្មោះថា Nesty Spicy ដោយជារឿយៗក្មេងប្រុសរូបនេះ តែងតែត្រូវបានមហាជនមានការចាប់អារម្មណ៍ខ្លាំង តាមរយៈការតុបតែងខ្លួនជាស្រី គួរឲ្យចាប់អារម្មណ៍តែម្ដង។

ជាក់ស្ដែង ដោយសារតែភាពដ៏គួរឲ្យទាក់ទាញ នៅក្នុងការលេងស្ទីលតុបតែងខ្លួនប្លែកៗនីមួយៗ បានធ្វើឲ្យNet Idolរូបនេះ ទទួលបានឱកាសការងារនៅក្នុងវិស័យសិល្បៈជាហូរហែ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ក្មេងប្រុសវ័យ១២ឆ្នាំម្នាក់នេះ បានសាងសង់ផ្ទះដ៏ស្រស់ស្អាតមួយខ្នង ដោយយកប្រាក់ដែលបានពីការខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ដើម្បីធ្វើផ្ទះជូនឱពុកម្ដាយ ព្រោះចង់ឃើញអ្នកមានគុណទាំងពីររបស់ខ្លួនបានរស់នៅ សុខស្រួលដូចគេឯងផងដែរ។

យ៉ាងណាមិញ សម្រាប់ទឹកចិត្តដ៏ល្អមួយនេះរបស់ Nesty Spicy បានធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ថា បើទោះជាវ័យទើបតែ១២ឆ្នាំមែន ប៉ុន្តែNet Idolរូបនេះ បានចេញធ្វើការរកប្រាក់ជួយផ្គត់ផ្គង់ និងជាពិសេសបានសាងសង់ផ្ទះ ជូនឱពុកម្ដាយឲ្យរស់នៅដោយសុខស្រួល មិនឲ្យលំបាកដូចពីមុនៗនោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Nesty Spicy
Nesty Spicy
Nesty Spicy
ផ្ទះដែលសង់ឲ្យម្ដាយឱពុក  Nesty Spicy
ផ្ទះដែលសង់ឲ្យម្ដាយឱពុក  Nesty Spicy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]