ភ្នំពេញ៖ ប្រភពព័ត៌មានពីក្រុមហ៊ុនបានឲ្យដឹងថា ទូទឹកកកសាមសុង ម៉ូដែល RH58K6687SL/ST គឺជាម៉ូដែលមួយ ដែលមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនក្នុងឆ្នាំ ២០១៨ នេះផងដែរ។ 

ទូទឹកកកសាមសុង ម៉ូដែល RH58K6687SL/ST

ដោយផ្អែកលើ ៦ ចំនុចពិសេសៗដូចខាងក្រោម៖

១. Water Dispenser

អ្នកអាចយកទឹកញាំបានយ៉ាងងាយ ដោយមិនចាំបាច់បើកទ្វារទូទឹកកកនាំឲ្យខាតភ្លើងធ្វើអី។ ទីតាំងកន្លែងចុចទឹកនៅផ្នែកខាងមុខ និងទាបល្មមត្រឹមចង្កេះ ងាយស្រួលចុចយកទឹក និងមិនចាំបាច់ឱននាំឲ្យចុក ឬឈឺខ្នង ឈឺចង្កេះនោះទេ។

​២. Auto Ice Maker

គឺជាមុខងារផលិតទឹកដោយស្វ័យប្រវត្តិ ដែលភ្ជាប់មកជាមួយពីរមុខងារគឺ Ice Cubed និង Crushed Ice មានទីតាំងនៅជាមួយ Water Dispenser ដែរ។ សម្រាប់ Ice Cubed វាផលិតទឹកកកដុំ និង Crushed Ice សម្រាប់ធ្វើឲ្យទឹកកកដុំឲ្យទៅជាម៉ត់។ ឃើញទេ! មានទូទឹកកកសាមសុងពិតជាចំណេញ និងអស្ចារ្យមែន មិនបាច់ចំណាយលុយទៅទិញទឹកកកខាងក្រៅនាំឲ្យហត់ ហើយខាតពេលធ្វើអី?

ទូទឹកកកសាមសុង ម៉ូដែល RH58K6687SL/ST

៣. Metal Cooling

គឺជាបន្ទះលោហៈរក្សាជាតិត្រជាក់ មាននៅជាប់ផ្នែកខាងក្នុងទូទឹកក និងនៅជាប់ទ្វារដែលបំពេញជាតិត្រជាក់ ដែលបាត់បង់បានយ៉ាងឆាប់រហ័ស នៅពេលដែលលោកអ្នកបើកទ្វារទូទឹកកកម្តងៗ។ វាបានផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន នៅពេលប្រើប្រាស់ ប្រៀបបាននឹងទូទឹកកកដ៏ជំនាញក្នុងការរក្សាជាតិត្រជាក់ និងសន្សំសំចៃភ្លើងអគ្គិសនីកម្រិតខ្ពស់។

ទូទឹកកកសាមសុង ម៉ូដែល RH58K6687SL/ST

៤. Food Show Case

បច្ចេកវិទ្យាថ្មីទំនើប ភាពសន្សំសំចៃខ្ពស់ គឺទ្វារពីរជាន់របស់ទូទឹកកកសាមសុង ដោយទ្វារទីមួយសម្រាប់បើកយកម្ហូមអាហារតាមធម្មតា មានទំហំធំ។ រីឯទ្វារទីពីរ គឺបំពាក់នៅផ្នែកខាងក្រៅ និងមានទំហំតូចជាងទ្វារទីមួយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដក ឬដាក់ម្ហូបអាហារ ឬរបស់របរដែលយើងត្រូវការប្រើញឹកញាប់។ ពេលដែលយើងបើកទ្វាទីពីរប្រើ ភាពត្រជាក់មិនសូវជះមកខាងក្រៅទេ ជាហេតុធ្វើដែលថាវាមានសមត្ថភាពក្នុងសន្សំសំចៃអគ្គសនីខ្ពស់។

ទូទឹកកកសាមសុង ម៉ូដែល RH58K6687SL/ST

៥. Anti-Bacterial Protector

ទូទឹកកកសាមសុង បានបំពាក់ប្រព័ន្ធការពារមេរោគ ដែលមានប្រសិទ្ធិភាពខ្ពស់ដល់ទៅ ៩៩.៩%។ កង្ហារនៅផ្នែកខាងក្នុង វិលបញ្ចេញខ្យល់រំងាប់បាក់តេរី កាត់បន្ថយក្លិនសាយភាយ និងធានាឲ្យបានថាមិនមានបាក់តេរី ឬក្លិនមិនល្អនៅទំជាប់អាហារក្នុងទូទឹកកក។ ដោយសារតែវាមានផ្ទុកនូវសារធាតុ Fiber និងតម្រងកំចាត់ក្លិនដើម្បីលុបបំបាត់ក្លិនអាហារ និងសារធាតុបាក់តេរីផ្សេងៗដែលនាំឲ្យប៉ះពាល់ក្លិនអាហារ។

៦. Door Alarm

មុខងារមួយនេះមានសារៈសំខាន់ក្នុងការសន្សំសំចៃអគ្គិសនី។ ប្រសិនបើយើងភ្លេចបិទទ្វារទូទឹកកក វានឹងផ្តល់សញ្ញាជាសម្លេងឲ្យយើងបានដឹង៕

ទូទឹកកកសាមសុង ម៉ូដែល RH58K6687SL/ST

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]