ភ្នំពេញ៖ តារាចម្រៀងសម្លេងស្រួយគួរឲ្យចង់ស្តាប់អ្នកនាង យក់ ថិតរដ្ឋា និងគ្រួសារកំពុងតែជួបទុក្ខធំជាទម្ងន់ ក្រោយនាងត្រូវបាត់បង់លោកយាយជាទីស្រលាញ់ កាលពីម្សិលមិញនេះ។

ជាក់ស្តែង កាលពីល្ងាចថ្ងៃទី២១ ខែតុលានេះ តារារូបនេះបានបង្ហោះរូបភាព ជាមួយនឹងសារដ៏ក្រៀមក្រំបំផុតនៅលើបណ្តាញសង្គម ដែលលោកយាយជាទីស្រលាញ់របស់ខ្លួនត្រូវបានចាកចោលនាងភ្លាមៗ។

បន្ទាប់ពីបានឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសមិត្តរួមសិល្បៈទាំងអស់ ពិតជាមានអារម្មណ៍ក្តុកក្តួល ដល់គ្រួសារយ៉ាងខ្លាំង ដែលត្រូវបាត់បង់គ្រួសារបែបនេះ។មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានបង្ហាញអារម្មណ៍សោកស្តាយ ដល់នាង និងគ្រួសារផងដែរ។

គួរបញ្ជាក់ផងដែរ ថានាពេលនេះពិធីបុណ្យសពរបស់លោកយាយ នាងកំពុងតែប្រព្រឹត្តទៅយ៉ាងក្រៀមក្រំ ចំណែកឯការស្លាប់របស់លោកយាយនាង តារារូបនេះមិនទាន់បានបញ្ជាក់នៅឡើយនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា និងស្វាមី
លោកយាយ យក់ ថិតរដ្ឋា ដែលបានស្លាប់
លោកយាយ យក់ ថិតរដ្ឋា ដែលបានស្លាប់
លោកយាយ យក់ ថិតរដ្ឋា ដែលបានស្លាប់
យក់ ថិតរដ្ឋា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា