ហ្វីលីពីន៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្មែរឡូត បានចុះផ្សាយម្តងរួចមកហើយ ពីយាយក្រវីសក់ ដែលត្រូវបានប្រទេសហ្វីលីពីនអញ្ជើញឲ្យទៅសម្តែង នៅក្នុងកម្មវិធី Fahrenheit Look of The Year

យ៉ាងណាមិញ គ្រាន់តែមកដល់ទឹកដីប្រទេសនេះភ្លាម យាយក្រវីសក់ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំងមែនទែន នៅពេលដែលឃើញតារាហ្វេសប៊ុករូបនេះ ធ្វើការLiveវីដេអូចេញពីហ្វេសប៊ុកផ្ទាល់ខ្លួន បង្ហាញពីការចែកថវិកា និងអំណោយខ្លះៗជូនទៅកុមារដែលមានជីវភាពក្រីក្រ រស់នៅក្នុងប្រទេសនោះ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញសកម្មភាពដ៏គួរប្រពៃនេះហើយ មហាជនក៏ដូចជាអ្នកគាំទ្រយាយក្រវីសក់ បានលាន់មាត់សរសើររូបគាត់គ្រប់គ្នា ព្រោះថាបើទោះជា យាយក្រវីសក់រូបនេះ មានមុខមាត់និងរូបរាងអាក្រក់មិនស្អាត ដូចមនុស្សទូទៅក្តី ក៏ប៉ុន្តែគាត់ពិតជាមានចិត្តល្អ និងចេះជួយដល់អ្នកដទៃគួរឲ្យគោរព និងកោតសរសើរខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

យាយក្រវីសក់
យាយក្រវីសក់
សកម្មភាពចែកអំណោយ
សកម្មភាពចែកអំណោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]