ថៃ៖ តារាចម្រៀងដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង នៅក្នុងបណ្ដាញ​Youtube លោក Teng ហៅKrist បានធ្វើឲ្យប្រិយមិត្តហ្វេនៗរូបលោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលរូបលោកបាន ចេញមកសារភាពចំៗថាខ្លួន ជាមនុស្សប្រុសដែលស្រលាញ់ភេទប្រុសដូចគ្នា។

ជាក់ស្ដែង តាមរយៈវីដេអូរយៈពេលជាង១៨នាទី តារាចម្រៀងដែលជាកូនកាត់ចិន លោក Krist បានទទួលស្គាល់ថារូបលោកជាមនុស្សប្រុស ដែលស្រលាញ់ភេទដូចគ្នា ដោយក្នុងនោះរូបលោកក៏បានបញ្ជាក់ផងដែរថា លោក និងមិត្តប្រុសខ្លួនក៏បានស្រលាញ់គ្នាជាច្រើនឆ្នាំហើយ ប៉ុន្តែដោយសារតែការភ័យខ្លាច ពីការមិនយល់ព្រម ក៏ដូចជាការរើសអើងពីក្រុមគ្រួសារ និងជាពិសេសម្ដាយរបស់ខ្លួនផ្ទាល់ផងនោះ បានធ្វើឲ្យទំនាក់ទំនងរូបលោក និងសង្សារត្រូវលាក់បាំងអស់រយៈជាច្រើនឆ្នាំបែបនេះ។

យ៉ាងណាមិញ ដោយសារតែសម្ព័ន្ធស្នេហា រវាងតារាចម្រៀងប្រុសរូបនេះ និងគូស្នេហ៍ កាន់តែយល់ចិត្តគ្នាខ្លាំងពីមួយថ្ងៃ ទៅមួយថ្ងៃ ស្រាប់តែកាលពេលពីថ្មីៗនេះ រូបលោក បានដាច់ចិត្តសារភាព ប្រាប់ការពិតទាំងអស់ដល់គ្រួសារ និងជាពិសេសម្ដាយលោក ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះម្ដាយលោក មិនត្រឹមតែមិនខឹង ឫស្ដីបន្ទោសនោះទេ តែថែមទាំងបានជួយផ្ដល់ជាកម្លាំង ក្នុងការសម្រេចចិត្ត និងលើកទឹកចិត្តឲ្យរូបលោក ចេញមកនិយាយការពិត ទៅកាន់អ្នកគាំទ្រជាសាធារណៈថែមទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖  

Krist
Krist
Krist
គ្រួសារ Krist
Krist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]