ភ្នំពេញ៖ កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា បានក្តោបតំណែងនៅក្នុងកម្មវិធីធំៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ទោះបីជាបច្ចុប្បន្ននេះនាងមានវ័យកាន់តែជ្រេយ៉ាងណាក្តី តែបើនិយាយពីសម្រស់វិញពិតជាស្អាត មិនចាញ់ក្មេងៗប៉ុន្មានទេ។

ជាក់ស្តែង ប្រិយមិត្តដែលបានតាមដានកម្មវិធីThe Voice Kids រដូវកាលទី២ វគ្គLive Show ពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃសៅរ៍ ថ្ងៃទី២០ ប្រាកដជាបានដឹង និងឃើញហើយថា តារាស្រីស្រស់រូបនេះ បានលេងខ្លួនយ៉ាងស្រស់ស្អាតជាងសព្វដង គួរឲ្យចាប់អារម្មណ៍។

តែបើងាកទៅមើលគ្រឿងលម្អ ពាក់នៅលើខ្លួននាងវិញ ឃើញថាមានតែក្រវិលមួយគូដ៏ស្រស់ស្អាតប៉ុណ្ណោះ ក៏ប៉ុន្តែមើលទៅនាងក៏នៅតែស្រស់ស្អាត ទោះបីជាមិនមានគ្រឿងអលង្ការពាក់ច្រើននៅលើខ្លួនយ៉ាងណា។

រីឯតម្លៃវិញ ប្រិយមិត្តពិតមិនទាន់ដឹងនោះទេ ថាគ្រាន់តែក្រវិលនាងពាក់ចូលកម្មវិធីតែមួយភ្លែតនេះ មានតម្លៃរហូតដល់ ៤,៧៥០ដុល្លារឯណោះ ទាំងនេះបើយោងតាមហាងគ្រឿងអលង្ការដ៏ល្បីមួយបានបង្ហាញប្រាប់។

បន្ទាប់ពីឃើញបែបនេះ បានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗតែម្តង ដោយមិននឹកស្មានថាក្រវិលមួយគូនេះ មានតម្លៃថ្លៃដល់ម្លឹងនោះទេ៕ 

ក្រវិលដែល ឱក សុគន្ធកញ្ញា ពាក់
ក្រវិលដែល ឱក សុគន្ធកញ្ញា ពាក់
ក្រវិលដែល ឱក សុគន្ធកញ្ញា ពាក់
ក្រវិលដែល ឱក សុគន្ធកញ្ញា ពាក់
ក្រវិលដែល ឱក សុគន្ធកញ្ញា ពាក់
ក្រវិលដែល ឱក សុគន្ធកញ្ញា ពាក់
ក្រវិលដែល ឱក សុគន្ធកញ្ញា ពាក់
ក្រវិលដែល ឱក សុគន្ធកញ្ញា ពាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា