បរទេស៖ Deathstalker ឬខ្យាដំរីលឿង គឺជាពូជខ្យាដំរីគ្រោះថ្នាក់បំផុតមួយនៅលើផែនដីនេះ។ មិនតែប៉ុណ្ណោះ ពិសរបស់វាក៏ជាវត្ថុរាវ ដែលមានតម្លៃថ្លៃបំផុតលើពិភពលោកផងដែរ។

ខ្យាដំរីពូជលឿង ឬ Deathstalker

នៅក្នុងពិសខ្យាដំរីសម្បូរទៅដោយសារធាតុមានប្រយោជន៍ ដែលអាចជួយដល់ផ្នែកវេជ្ជសាស្ត្រដូចជា អាស៊ីដ Chlorotoxins ដែលអាចបញ្ចូលជាមួយនឹងកោសិកាមហារីកមួយចំនួននៅក្នុងខួរក្បាល និងឆ្អឹងខ្នងបានយ៉ាងឥតខ្ចោះ ដែលអាចជួយកំណត់ទំហំ និងទីតាំងជាក់លាក់នៃដុំសាច់បាន។ នេះបើតាមអ្នកជំនាញស្រាវជ្រាវផ្នែកពិស Venomtech លោក Steve Trim។

កែវដាក់ពិសខ្យាដំរី

ក្រៅពីនេះអ្នកស្រាវជ្រាវបានប្រើខ្យាដំរី ដើម្បីកម្ចាត់ជំងឺគ្រុនចាញ់នៅក្នុងខ្លួនមូស ខណៈសមាសធាតុ Kaliotoxin ត្រូវបានប្រើសាកល្បងលើសត្វកណ្ដុរដើម្បីប្រឆាំងនឹងជំងឺឆ្អឹង មុននឹងក្រុមអ្នកវិទ្យាសាស្ត្រប្រើវាចំពោះមនុស្សនៅពេលអនាគត។

ការចាប់កន្ទុយមកបន្តក់ពិស

បើយោងតាមគេហទំព័រ Business Insider បានឲ្យដឹងថា ពិសខ្យាដំរីប្រភេទនេះមានតម្លៃរហូតដល់ទៅ ៣៩លានដុល្លារក្នុងមួយធុង (៣,៧លីត្រ)។ ដូច្នេះមានន័យថា វាមានតម្លៃជាង ១០ លានដុល្លារឯណោះក្នុងមួយលីត្រ៕

អ្នកវិទ្យាសាស្ត្រពិនិត្យខ្យាដំរី

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]