ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ លោក នីកូ តារាចម្រៀងប្រុសល្បីឈ្មោះ ដែលកន្លងមក មហាជនតែង ទទួលស្គាល់ថា ជាកម្លោះសង្ហា និយមលេងស្ទីលបែបកូរ៉េនោះ ពេលនេះលោក ទើបតែដាច់ចិត្ត បង្ហាញក្បាច់រាំ និងបង្ហើរសំនៀង ជាភាសាកូរ៉េលើកដំបូង ឲ្យប្រិយមិត្តបានស្ដាប់ នៅក្នុងកម្មវិធី សប្បុរសធម៌មួយ។

រូបភាព​ នីកូ

ជាក់ស្ដែង នេះមិនមែនជា លើកទីមួយឡើយ សម្រាប់លោក ក្នុងការចូលរួម កម្មវិធីតន្រ្តីសប្បុរសធម៌បែបនេះ ប៉ុន្តែវាជាលើកទីមួយ ដែលលោកចុះទុនហ្វឹកហាត់ អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីច្រៀងចម្រៀង ជាភាសាកូរ៉េ ព្រមទាំងចាប់ដៃគូជាមួយ Elaztix រាំ Cover បទចម្រៀងកូរ៉េ ដែលធ្វើឲ្យ អ្នកគាំទ្រ Kpop ដែលចូលរួម រំភើបចិត្តយ៉ាងខ្លាំង។

រូបភាព​ នីកូ

មិនត្រឹមតែប៉ុណ្ណោះទេ នៅចុងបញ្ចប់នៃកម្មវិធី លោកនីកូ ក៏ដូចជាក្រុមរាំ Elaztix ក៏បានផ្ដល់បទសម្ភាសន៍ ជាមួយនឹង ខ្មែរឡូត ផងដែរ ពាក់ព័ន្ធរឿងរាំតាមបទកូរ៉េ ដែលមានអ្នកខ្លះ បានគិតថា ជារឿងគ្មានបានការ។

ក្នុងនោះដែរ លោក នីកូ Elaztix ក៏បានរៀបរាប់ថា «ការហាត់រាំ បទចម្រៀង Kpop វាមិនមែនជារឿង ដែលអត់ប្រយោជន៍នោះទេ វាជាសិល្បៈ និងចំណង់ចំណូលចិត្ត របស់បុគ្គលម្នាក់ៗ។ ហើយពួកគេ ក៏មិនបានបោះបង់ការសិក្សា និងការងារចោលនោះដែរ គ្រាន់តែយកពេលខ្លះ មកហាត់រាំ ដែលដូចជា បានហាត់ប្រាណផង។

រូបភាព​ Elaztix

សម្រាប់ក្រុម Elaztix វិញ ក៏បានបញ្ជាក់ផងដែរថា ទោះបីជាពួកគេ មានចំណូលចិត្ត លើតន្រ្តី Kpop ក៏ពិតមែន ប៉ុន្តែពួកគេ នៅតែបន្តគាំទ្រសិល្បៈខ្មែរ ក៏ដូចជាចូលរួមយ៉ាងសកម្ម ជាមួយនឹង ការងារសប្បុរសធម៌នានា ដើម្បីជួយដល់សង្គម តាមដែលពួកលោក អាចធ្វើទៅបាន ដូចជាការចូលរួម កម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ បែបនេះជាដើម៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍របស់ ខ្មែរឡូត ជាមួយនឹង លោក នីកូ និង ក្រុម Elaztix ខាងក្រោម ៖    

រូបភាព​ នីកូ និង Elaztix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ