ជំងឺមហារីកបានក្លាយជាជំងឺដ៏កាចសាហាវខ្លាំង ដែលបានបង្កឲ្យមានអត្រានៃអ្នកស្លាប់ទូទាំងពិភពលោកកើនឡើងពី ៨លាននាក់រហូតដល់១៣លាននាក់ បើគេប្រមាណមើលនៅត្រឹមឆ្នាំ ២០៣០ខាងមុខនេះ។

មូលហេតុចំបងនៃអត្រាស្លាប់ពីជំងឺនេះ ដោយសារវាកម្រនឹងចេញជារោគសញ្ញាឲ្យអ្នកជំងឺដឹងមុនណាស់ រហូតដល់ដំណាក់កាលធ្ងន់ធ្ងរទើបបញ្ចេញអាការធ្វើទុក្ខ។ លុះដល់ពេលនោះអ្នកជំងឺធ្វើរោគវិនិច្ឆ័យមើល ប៉ុន្តែភាគរយព្យាបាលជោគជ័យតិចខ្លាំងមែនទែន។ ហេតុផលមួយទៀតបើទោះបីជាការធ្វើរោគវិនិច្ឆ័យដំណាក់ដំបូងក្តី វាមានការលំបាក និងឧបសគ្គជាច្រើនដើម្បីរកឱ្យឃើញនិងមិនសូវត្រឹមត្រូវ ព្រោះយើងនៅប្រើវិធីសាស្ត្រស្កេនមើលដែលពុំសូវមានប្រសិទ្ធភាពស្វែងរកកោសិកាមហារីក។

កោសិកាមហារីក ធ្វើការវិវឌ្ឍ

ទោះបីជាយ៉ាងណា ជាមួយនឹងវិធីសាស្ត្រដែលគេបានរកឃើញប៉ុន្មានឆ្នាំចុងក្រោយនេះវិញ គេអាចធ្វើតេស្តរកវត្តមាននៃជំងឺមហារីកតាមរយៈឈាម គេអាចធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកបានរហូតដល់ ៨ប្រភេទឯណោះដូចជា មហារីកសុដន់ សួត ពោះវៀនធំ ក្រពះ លំពែង ដៃស្បូន ថ្លើម និងបំពង់រំលាយអាហារ។

តើវិធីសាស្ត្រនេះដំណើរការដោយរបៀបណា?

នៅពេលបុគ្គលម្នាក់មានជំងឺមហារីកគេបានរកឃើញថានៅក្នុងចរន្តឈាមមានកំទេចកំទីល្អិតតូចៗដែលទទួលបានពីកោសិកាមហារីក។ ការយល់ឃើញមួយនេះ បានអនុញ្ញាតឲ្យយើងអាចអភិវឌ្ឍវិធីសាស្ត្រមួយក្នុងការតាមដានរកពពួកម៉ូលេគុលល្អិតទាំងនោះ។ ហើយភាគរយក្នុងការធ្វើរោគវិនិច្ឆ័យកោសិកាមហារីកដោយប្រើប្រាស់ឈាមមានភាគរយត្រឹមត្រូវយ៉ាងច្រើនរហូតដល់លើស ៩០% ឯណោះ។

តាមរយៈការសិក្សាស្រាវជ្រាវទៅលើសំណាកចំនួន ១០០៥នាក់ ទាំងបុរសនិងស្រ្តី បានរកឃើញថា តាមរយៈវិធីសាស្ត្រមួយនេះភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យមានភាគរយបានខ្ពស់ចាប់ពី ៣៩% ចំពោះជំងឺមហារីកសុដន់  រហូតដល់ ៩៨% សម្រាប់ជំងឺមហារីកដៃស្បូន និងជាពិសេស៧០%ចំពោះជំងឺមហារីកទាំង៦ទៀតដែលបានរៀបរាប់ពីខាងដើម៕

ការធ្វើតេស្តឈាម មើលកោសិកាមហារីក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]