ថៃ៖ នាពេលបច្ចុប្បន្ន Yaya Urassaya ជាតារាសម្តែងស្រី ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង លើទីផ្សារសិល្បៈ ទាំងការសម្តែងរឿងភាគ និង ការថតស្ពតនានា។

ជាក់ស្តែង អ្វីដែលធ្វើឲ្យមហាជនមានការសរសើរ មិនដាច់ពីមាត់ថែមទៀតផងនោះ ដោយកាលពីពេលប៉ុន្មានថ្ងៃមុននេះ គេក៏បានប្រទះឃើញ វត្តមានរបស់តារាស្រីដ៏គួរស្រលាញ់ កញ្ញា ​Yaya បានជាប់ឈ្មោះក្នុងតារាងបោះឆ្នោតលំដាប់ពិភពលោកមួយ ជាតារាសម្តែងស្រី ដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេ លំដាប់ថ្នាក់ពិភពលោក ក្នុងលេខរៀងទី២ ប្រចាំឆ្នាំ ២០១៨នេះ ជំនួសតំណែងតារាចម្រៀងតៃវ៉ាន់ កាលពីឆ្នាំមុនផងដែរ ដោយតាមរយៈការបោះឆ្នោត នៅលើបណ្ដាញសង្គមធំៗនានា ក្នុងកម្មវិធី Most Beautiful Women 2018នេះផងដែរ។

យ៉ាងណាមិញ នៅក្នុងកម្មវិធីខាងលើនេះដែរ ក៏មានឈ្មោះតារាស្រីថៃដូចជា កញ្ញា Lisa បានទទួលចំណាត់ថ្នាក់លេខ៥ កញ្ញា Davika លេខ៣៧ កញ្ញា Kimberley លេខ៤៦ និងតារាម៉ូដែល Chalita បានទទួលចំណាត់លេខ៨៦ ដោយជាប់ឈ្មោះជាតារាស្រីមានរូបសម្រស់ស្អាត ក្នុងចំណោមតារាស្រីល្បីៗ ជុំវិញពិភពលោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Yaya
Yaya
Yaya
Yaya
លទ្ធផលដែលបានប្រកាសលើបណ្ដាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]