កម្សាន្ត៖ នារីជនជាតិកូរ៉េម្នាក់មានឈ្មោះថា Gi Hyon Ji អាយុ២០ឆ្នាំ បានឡើងកម្មវិធីមួយឈ្មោះថា Exotic People របស់ទូរទស្សន៍ tvN ដើម្បីចែករំលែករឿងពិតដ៏ចម្លែកដែលកើតឡើងមកលើខ្លួននាង។

យ៉ាងណាមិញ ព័ត៌មានលម្អិតពីនារីដ៏ស្រស់ស្អាតម្នាក់នេះ បានឲ្យដឹងបន្ថែមថា សព្វថ្ងៃនាងធ្វើការនៅហាងសាឡនមួយកន្លែង ហើយនាងមិនដែលដុះធ្មេញជាង១០ឆ្នាំមកហើយ។ ក្នុងនោះដែរ មូលហេតុ ដែលនាងមិនដែលដុះធ្មេញព្រោះថា ចាប់តាំងពីនៅតូចរហូតដល់អាយុ១០ឆ្នាំ នាងតែងតែត្រូវម្តាយដុះធ្មេញឲ្យជានិច្ច ប៉ុន្តែក្រោយមក បន្ទាប់ពីម្តាយនាងឈប់ដុះធ្មេញឲ្យ នាង Hyon Ji ក៏ចាប់ផ្តើមបញ្ឈប់លែងខ្វាយខ្វល់រឿងដុះធ្មេញតាំងពីពេលនោះមក។

ម៉្យាងវិញទៀត ចំណែកនៅផ្ទះរបស់ Hyon Ji មានចិញ្ចឹមឆ្កែមួយក្បាល ហើយជាធម្មតាមនុស្សទូទៅច្បាស់ជាមានអារម្មណ៍ ភ័យខ្លាចមានជំងឺឆ្លងពីសត្វឆ្កែពេលវារស់នៅជាមួយបែបនេះ ប៉ុន្តែចំពោះ Hyon Ji វិញ ប្អូនស្រីរបស់នាងបែរជាភ័យខ្លាចជំងឺបងស្រី ឆ្លងមកសត្វឆ្កែដោយមិនឲ្យនាងទៅជិត ឬលេងជាមួយនោះទេ។

Gi Hyon Ji
Gi Hyon Ji

ឯចំណែកមនុស្សជុំវិញខ្លួនរបស់នាង Hyon Ji វិញ ក៏មានអារម្មណ៍ភ័យខ្លាចចំពោះការនៅក្បែរនាងនោះដែរ។ ជាទូទៅធ្មេញរបស់មនុស្សម្នាក់ៗ អាចនឹងចេញពណ៌លឿង នៅពេលដែលពួកគេផឹកកាហ្វេ ឬជក់បារី ក៏ប៉ុន្តែសម្រាប់ធ្មេញរបស់នាង Hyon Ji វិញគឺលឿងហួសពីការគិតរបស់គ្រប់គ្នាទៅទៀត។

នាង Hyon Ji បាននិយាយបន្ថែមក្នុងកម្មវិធីថា កាលពីមុននាងធ្លាប់មានមិត្តប្រុសម្នាក់ ហើយពួកគេបានថើបគ្នា។ ក៏ប៉ុន្តែបន្ទាប់ពី២ ទៅ៣ វិនាទីក្រោយមក ដោយសារតែសង្សារនាងទ្រាំមិនបាន ជាមួយនឹងក្លិនក្នុងមាត់នាង លោកក៏រត់ចេញភ្លាមៗ។ បន្ទាប់មកពួកគេក៏បានបែកគ្នា ដោយលើកហេតុផលថា មិនអាចទ្រាំនៅជាមួយមនុស្សដូចជានាងបាន។

លើសពីនេះ នៅក្នុងកម្មវិធីនេះផងដែរ លោកគ្រូពេទ្យធ្មេញបាននិយាយថា ក្នុងមួយជីវិតធ្វើការរបស់លោក លោកមិនដែលឃើញម នុស្សដែលធ្វើបែបនេះនោះទេ។ ហើយមាត់ធ្មេញរបស់នាង Hyon Ji មានផ្ទុកដង្កូវរហូតដល់១០ក្បាល។ បើសិនជានាងនៅតែបន្តធ្វើរបៀបនេះ ដោយគ្មានការព្យាបាល នោះធ្មេញនាងនឹងត្រូវជ្រុះមកទាំងអស់ នៅពេលដែលនាងមានអាយុ៤០ឆ្នាំ។

ទោះជាយ៉ាងណាក្តី គ្រូពេទ្យក៏បានធ្វើការសម្អាតធ្មេញ ឲ្យនារីម្នាក់នេះជាលើកដំបូង ក៏ប៉ុន្តែនៅពេលសម្អាត បើទោះជាលោកគ្រូពេទ្យពាក់ម៉ាស់ច្រើនជាន់ក៏ដោយ ក៏មិនអាចទប់មហាក្លិននេះបានដែរ។

យ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ចប់ពីកម្មវិធីទៅ នាង Hyon Ji នៅតែបន្តទៅជួបគ្រូពេទ្យដើម្បីពិនិត្យធ្មេញរបស់នាង ហើយគ្រប់គ្នាក៏សង្ឃឹមថានាង នៅតែរក្សាពាក្យសន្យាសម្អាតធ្មេញជាប្រចាំ នឹងរក្សាធ្មេញឲ្យបានល្អ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ការងារនៅកន្លែងសាឡន
ធ្មេញរបស់នាង
ធ្មេញរបស់នាង
នៅក្នុងកម្មវិធី
ពេលជួបគ្រូពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]