តៃវ៉ាន់៖ យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់ (សេចក្តីរាយការណ៍ដំបូងថាស្លាប់ ២២ តែក្រោយមកតួលេខត្រូវបានកែ) និង ១៧៨ នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ពីលើផ្លូវដែក ខណៈកំពុងធ្វើដំណើរទៅដល់សង្កាត់យីឡាន ប៉ែកខាងជើងឆៀងខាងកើតនៃកោះតៃវ៉ាន់។ នេះបើយោងតាមដំណឹងថ្មីបំផុតពីក្រសួងសាធារណការប្រចាំកោះ។ 

រថភ្លើងធ្លាក់ពីផ្លូវនៅតៃវ៉ាន់

គួរបញ្ជាក់ថា រថភ្លើងដែលដឹកអ្នកដំណើរ ៣៦៦ នាក់នេះបានធ្វើដំណើរក្នុងចំណុចចន្លោះក្រុង ស៊ូលីន និងក្រុងតៃទុង ស្រាប់តែកើតឧបទ្ទវហេតុនេះតែម្តង កាលពីល្ងាចម៉ោង ៥ ថ្ងៃអាទិត្យម្សិលមិញ ត្រង់តំបន់ឆ្នេរ ដែលតាមសេចក្តីរាយការណ៍ គឺជាកន្លែងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ ហើយនេះជាគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយ។

ផែនទីបញ្ជាក់ទីតាំងកើតហេតុ

ទោះយ៉ាងណា គេពុំទាន់ដឹងច្បាស់ពីមូលហេតុនៃគ្រោះថ្នាក់ និងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]