ម៉ាឡេស៊ី៖ ខែ្សបម្រើរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន បានចូលរួមចំណែកជួយក្រុម Terengganu FC របស់គេ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Malaysia Cup ក្រោយបំបាក់ក្រុមអ្នកមាន Johor ដោយលទ្ធផលសរុបទាំង២ជើង ៣-២។ 

ធារី ចន្ថាប៊ីន

កាលប្រកួតជើងទី១ ទឹកដីក្រុម Terengganu FC ពួកគេបានយកឈ្នះ Johor ក្នុងលទ្ធផល ១-០ ខណៈការប្រកួតជើងទី២ ដែលធើ្វឡើងកាលពីថៃ្ងសៅរ៍ កន្លងទៅថ្មីៗនេះ ក្រុមដែលមានគ្រូបង្វឹកលោក Irfan Baki បានតាមពីក្រោយដើម្បីស្មើ ២-២ ក្នុងកីឡដ្ឋាន Larkin។

សូមបញ្ជាក់ថា ២គ្រាប់របស់ Terengganu FC ដែលមានខែ្សបម្រើ ធារី ចូលលេងនោះគឺស៊ុតបញ្ចូលទីដោយកីឡាករ Kipre Tchetche ទាំង២គ្រាប់តែម្ដង ខណៈអតីតខែ្សបម្រើរបស់ក្រុមភ្នំពេញក្រោន ក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងតំបន់បម្រើ ដែលធើ្វឲ្យក្រុមទទួលបានជ័យជម្នះ៕   

Terengganu FC​ ២-២ Johor
Terengganu FC​ ២-២ Johor
Terengganu FC​ ២-២ Johor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]