ថៃ: ក្រោយពេលដែលពិធីមង្គលរបស់ Janie និងស្វាមី ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមរួចមក ពេលនេះ កម្រងសកម្មភាពរបស់ពួកគេ កំពុងតែធ្វើការចែកចាយជាច្រើន នៅលើបណ្តាញសង្គម។ 

Janie

ដោយឡែក ជាមួយនឹងការចែកចាយទាំងអស់នោះដែរ ក្នុងពេលកំពុងតែរៀបចំជូនពរ Janie និងស្វាមី នៅលើឆាក មិត្តភក្តិសម្លាញ់របស់នាង Nana​ ក៏បានចាប់ផ្តើមនិយាយថា  " Janie ពិតជាមនុស្សស្រីដែលពោរពេញទៅដោយភាពរឹងមាំ បើទោះបីជា នាងធ្លាប់បានឆ្លងកាត់នូវរឿងរ៉ាវ ឧបសគ្គច្រើនរាប់មិនអស់ ក្នុងមួយជីវិតរបស់នាង ក៏ដោយចុះ។ នាង គឺជាមិត្តភក្តិស្រីតែម្នាក់គត់របស់ខ្ញុំ ដែលខ្ញុំមិនធ្លាប់បានជួប និងឃើញពីមុនមកនៃប្រភេទមនុស្សស្រីបែបនេះឡើយ។ ខ្ញុំពិតជាស្រលាញ់នាងខ្លាំងណាស់ ហើយខ្ញុំក៏កាន់តែប្រាកដក្នុងចិត្តថា Mickey ក៏ស្រលាញ់នាងបំផុត ដូចជាអ្វីដែលខ្ញុំ មានចំពោះ Janie ដែរ "

Janie និងស្វាមី

ស្របពេលជាមួួយគ្នានោះដែរ ពាក្យពេចន៍របស់ Nana​ ក៏បានធ្វើឲ្យ Janie បានស្រក់ទឹកភ្នែកភ្លាមៗ នៅកណ្តាលហ្វូងមនុស្សជាច្រើន ដែលកំពុងតែចោលកែវភ្នែក ទាំងគូ មកមើលនាង​។

ហើយទាំងអស់នេះ ក៏កាន់តែបង្ហាញពីតម្លៃនៃមិត្តភាព និងការយកចិត្តទុករបស់ Janie និងNana ដែលជាមិត្តសម្លាញ់ស្លាប់រស់ មិនថា ពេលក្រីក្រលំបាក ឬពេលសប្បាយរីករាយនោះទេ​​ ពួកគេទាំងពីរ តែងតែនៅចាំគាំទ្រជាគ្នា ទៅវិញទៅមកជានិច្ច៕

ទស្សនាវីដេអូខ្លីរបស់ពួកគេ ទាំងអស់គ្នា:

Janie និងស្វាមី
Janie និងស្វាមី
Janie និងស្វាមី
Janie
Janie និងស្វាមី
Janie និងNana

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]