អេស្ប៉ាញ៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានរងរបួសដៃ ហើយនឹងត្រូវខកខានមិនបានជួយក្រុមអស់ចំនួន៣សប្ដាហ៍។ 

Lionel Messi

កីឡាករវ័យ៣១ឆ្នាំនេះ បានរងរបួសដៃខាងស្ដាំដែលមើលទៅទំនងដូចជាធ្ងន់ដែរ ក្រោយពីរូបគេព្យាយាមប្រជែងយកបាល់ ក្នុងការប្រកួតដែលក្រុមម្ចាស់ផ្ទះ Barcelona បំបាក់ក្រុមខ្លាំង Sevilla ក្នុងលទ្ធផល ៤-២ កាលថៃ្ងសៅរ៍ កន្លងទៅនេះ។

សេចក្ដីប្រកាសផ្លូវការរបស់ក្រុម Barcelona បាននិយាយថា៖ «រូបគេបានបាក់ឆ្អឹងខ្នងនៃដៃស្ដាំរបស់គេ ហើយនឹងត្រូវខកខានការប្រកួតក្របខណ្ឌ Champions League ទល់នឹងក្រុម Inter Milan នៅក្នុងពាក់កណ្តាលសប្តាហ៍ និងការប៉ះជាមួយក្រុម Real Madrid នៅថ្ងៃអាទិត្យសប្ដាហ៍នេះ»។ 

ការបាត់បង់ម្ចាស់ពាន Ballon d’Or ៥សម័យនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមទាំងមូល ត្បិតពួកគេនឹងត្រូវលេងក្នុងពានរង្វាន់ Champions League ទល់នឹងក្រុមយក្ស Inter Milan និងបន្ដប៉ះគូសត្រូវចាស់ Real Madrid ផងដែរ៕ 

Lionel Messi
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]