ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ វេលា​​ម៉ោង​១១​ព្រឹក តាម​ដីកា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពី​បទ​ប្រទូស្ដ​កេ​រ្ដ៍​ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ នៅ​ចំណុច​ម៉ុង​បង្ហៀរ ស្ថិត​ក្នុងភូមិ​បឹង​ឈូក ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឡេ កៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ​អិស្លាម រស់នៅ​ភូមិ​កណ្ដាល ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ចំណែក​នារី​រង​គ្រោះ​អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរអិស្លាម​ដូច​គ្នា រស់នៅ​ស្រុក​កណ្ដៀង​។

ការ​ឃាត់ខ្លួន​ខាងលើ​នេះ គឺ​តាម​ដីការ​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍​សាត់ បន្ទាប់​ពី​ឪពុក​ម្ដាយ​នារី​រង​គ្រោះ​ប្ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ តុលា ម៉ោង​៤​និង​៣០​នាទី​រសៀល ជនសង្ស័យ​នេះ​បាន​ចាប់​កូនក្រមុំ​គាត់​អង្អែល​អោប​ថើប​ពេញ​រាង​កាយ រួច​ហើយ​បី​ទំលាក់​ទឹក​ប៉ុនប៉ង​រំលោភ ប៉ុន្តែ​កូន​របស់​គាត់​បាន​រើ​បំរាស់​រួច​ក៏​រត់​មក​ផ្ទះ​។ ភ្លាម​ៗ​នោះ​កូន​របស់​គាត់​មិន​ហ៊ាន​ប្រាប់​រឿងរ៉ាវ​ដែល​កើតឡើង​នេះ​ទេ លុះ​មក​ដល់​ថ្ងៃ​ទី​១៩ ទើប​ប្រាប់ ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែ​ម្ដង​។

នៅ​ចំពោះ​មុ​ច​សមត្ថកិច្ច​ជនសង្ស័យ ឡេ កៃ បាន​សារភាព​ថា ខ្លួន​គ្រាន់តែ​បាន​ស្ទាប​អង្អែល​​ប៉ុណ្ណោះ មិន​បាន​ធ្វើ​អ្វី​ឲ្យ​លើស​នេះ​ទេ ដោយសារ​ថ្ងៃ​នោះ​ខ្លួន​ស្រវឹងស្រា​។ ទោះ​យ៉ាងណា​សមត្ថកិច្ច​នៅ​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​ទៅ​​តាម​នីតិវិធី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]