ភ្នំពេញ៖ បើទោះបីជា​ បច្ចុប្បន្ន តារាសម្តែងស្រីស៊ិចស៊ី វ៉ាង ស្រីណូ លែងប្រឡូកក្នុងសិល្បៈក៏ដោយ ក៏រូបនាង នៅតែមានប្រជាប្រិយភាព និងមានការគាំទ្រពីសំណាក់មហាជន ដដែល ។

ក្នុងនោះ កាលពីកន្លងទៅ តារាស្រីរូបនេះ ក៏បានប្រកាសថា នាងនឹងលក់ផ្ទះ ហើយនឹងទៅនៅ ប្រទេសក្រៅឆាប់ៗ ព្រោះថា នាងមិនចង់ទុកផ្ទះចោល ដោយគ្មានមនុស្សនៅនោះទេ។ 

ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីប៉ុន្មានថ្ងៃមុន នាងស្រាប់តែបង្ហាញពីម៉ូតវីឡាដ៏ធំសម្បើមថ្មីមួយទៀត ដែលស្ថិតក្នុងប្រទេសខ្មែរដដែល។ ចំពោះ វីឡារបស់នាង មួយនេះ តាំងពីទិញមក នាងមិនដែលមកមើលនោះទេ គឺមានតែ ប៉ា និងប្អូននាងជាអ្នកមើលខុសត្រូវទាំងអស់ នេះបើតាមការនិយាយរបស់នាង បន្ថែម នៅលើរូបភាព។ ហើយបើតាមមើលវីដេអូខ្លីរបស់វ៉ាង ស្រីណូ បានបង្ហាញឲ្យឃើញថា វីឡារបស់នាង ពិតជាស្រស់ស្អាត និងធំជាងវីឡាមុនដាច់ ជាមួយនឹង ទីធ្លាធំទូលាយ គួរឲ្យចង់រស់នៅ៕

តោះទៅមើលទាំងអស់គ្នា៖

វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
ផ្ទះរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ