អីុតាលី៖ កំពូលកីឡាករឆ្នើម Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ដែលអាចស៊ុតបញ្ចូលទីចំនួន ៤០០គ្រាប់ ក្នុងលីកកំពូលៗទាំង៥ របស់អឺរ៉ុប។ 

Cristiano Ronaldo

Ronaldo បានស៊ុតបញ្ចូលទី១គ្រាប់ឲ្យ Juventus ដែលជាគ្រាប់ទី៥ ក្នុងលីកកំពូលអីុតាលីឲ្យក្រុមជើងឯក Serie A មួយនេះ ក្នុងការប្រកួតដែលធើ្វឡើងកាលពីថៃ្ងសៅរ៍ ខណៈលទ្ធផលបញ្ចប់ទៅដោយលទ្ធផល ១-១ ទល់នឹងក្រុម Genoa។

១គ្រាប់នេះដែរ គឺបានធើ្វឲ្យបុរសសញ្ជាតិព័រទុយហ្គាល់នេះ ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ ដែលអាចស៊ុតបញ្ចូលទីបានដល់ទៅ៤០០គ្រាប់ ក្នុងលីកកំពូលទាំង៥ របស់អឺរ៉ុប។

គ្រាប់បាល់ចំនួន៤០០គ្រាប់នោះ គឺរូបគេស៊ុតឲ្យក្លិបធំៗចំនួន៣ មានដូចជា ក្រុមបិសាចក្រហម Manchester United ចំនួន ៨៤គ្រាប់ ក្នុងក្របខណ្ឌ Premier League, ក្រុមអធិរាជស Real Madrid ចំនួន ៣១១គ្រាប់ នៃលីក La Liga និងឲ្យ Juventus គិតត្រឹមពេលនេះ​បានចំនួន ៥គ្រាប់៕ 

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]