ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ចូលមកដល់វ័យ៣០ឆ្នាំទៅហើយ តែបើមើលពីសម្រស់ រូបរាង ក៏ដូចជាការតែងខ្លួនរបស់គេវិញ ពិតជាស្រស់ស្អាតមិនចាញ់ក្មេងៗប៉ុន្មាននោះទេ។

យ៉ាងណាមិញ កាលពីយប់មិញនេះកម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids បានដំណើរការដល់វគ្គLive Show ហើយក៏មានតារាជាច្រើនបានលេងខ្លួនយ៉ាងស្អាតៗ។ 

ជាមួយគ្នានេះដែរ តារាស្រីវ័យ៣០ឆ្នាំជាងរូបនេះ ក៏មានអ្នកគាំទ្រជាច្រើនរូប បានទៅចាំគាំទ្រនាងដល់កន្លែងតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែបានឃើញនាងនៅក្រៅភ្លាម ពួកគេបានបង្ហាញអារម្មណ៍ រំភើបសប្បាយរីករាយយ៉ាងខ្លាំង  ថែមទាំងនាំគ្នាអោប និងថើប ទៅកាន់នាងយ៉ាងស្និទ្ធស្នាលបំផុត។

តែបើងាកទៅមើលអត្តចរិតរបស់តារាស្រីដ៏ឆ្នើមរូបនេះ បានបង្ហាញទៅកាន់អ្នកគាំទ្រវិញឃើញថា នាងបានបញ្ចេញនូវកាយវិការ ជាមួយនឹងពាក្យសម្តីយ៉ាងគួរឲ្យក្នាញ់ តាំងពីបានជួបហ្វេន រហូតដល់ពេលឡើងឡានតែម្តង។

បន្ទាប់ពីបានឃើញសកម្មភាពនេះ ទើបដឹងថានាងមានអត្តចរិតមិនដែលផ្លាស់ប្តូរសោះ ទោះបីជាបច្ចុប្បន្ននេះ មានវ័យកាន់តែច្រើនជាងមុនយ៉ាងណាក្តី៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងសួស វីហ្សា
សុគន្ធកញ្ញា ក្នុងកម្មវិធីThe Voice Kids
សុគន្ធកញ្ញា ក្នុងកម្មវិធីThe Voice Kids
សុគន្ធកញ្ញា ក្នុងកម្មវិធីThe Voice Kids
សុគន្ធកញ្ញា ក្នុងកម្មវិធីThe Voice Kids
សុគន្ធកញ្ញា ក្នុងកម្មវិធីThe Voice Kids
អ្នកគាំទ្រមកជួប សុគន្ធកញ្ញា
អ្នកគាំទ្រមកជួប សុគន្ធកញ្ញា
អ្នកគាំទ្រមកជួប សុគន្ធកញ្ញា
សុគន្ធកញ្ញា ពេលជួបហ្វេន
សុគន្ធកញ្ញា ពេលជួបហ្វេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា