បរទេស៖ នៅពេលនេះ នាង Hailey Baldwin បានប្តូរត្រកូលរបស់ខ្លួនតាមតារាចម្រៀងប៉ុបដ៏ល្បីលោក Justin Bieber ហើយ ដើម្បីបញ្ជាក់ថាពួកគេពិតជារៀបការជាមួយគ្នា ពិតប្រាកដមែន។

យ៉ាងណាមិញ ផ្អែកលើព័ត៌មាន Blast បានចុះផ្សាយថា នាង Hailey Balwin បានប្តូរមក Hailey Bieber និងពាក្យអក្សរកាត់ជា HRB3 តាំងពីថ្ងៃទី ១០ ខែតុលាមកម្ល៉េះ។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះនោះ នៅថ្ងៃទី១០ ខែតុលា គឺជាថ្ងៃដែលនាង Selena Gomez ត្រូវបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្ត។

ទោះជាយ៉ាងណាក្តី ទាំងនេះបានចោទជាចម្ងល់មកមហាជនថា តើនេះជាមូលហេតុនៃការប៉ះពាល់ផ្លូវចិត្តរបស់ Selena ដល់ថ្នាក់បញ្ជូនទៅមន្ទីរពេទ្យមែនទេ? ព្រោះថាវាពិតជាគាប់ជួនពេកហើយ ដែលរឿងរ៉ាវទាំងនេះ កើតចំថ្ងៃតែមួយបែបនេះ។

គួររម្លឹកដែរថា Justin Beiber និងនាង Hailey បានចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយគ្នា នៅការិយាល័យកិច្ចការស៊ីវិល នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅនេះ។ ហើយបើតាមប្រភពមួយចំនួនទៀត បានបង្ហើបថាអ្នកទាំងពីរ នឹងប្រារព្ធធ្វើពិធីមង្គលការមួយគ្នានៅចុងឆ្នាំនេះ ដោយនឹងអញ្ជើញមិត្តភក្តិនិងបងប្អូន របស់ពួកគេឲ្យចូលរួមផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Selana Gomez
Justin និង Hailey
Justin និង Hailey
លិខិតប្តូរត្រកូល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]