ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់បានបង្ហាញស្នាដៃ នៅក្នុងការគូររូបស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner បានយ៉ាងស្រស់ស្អាត ថែមទាំងទទួលបានការសរសើរយ៉ាងខ្លាំង ក្រោយមហាជនបានទស្សនាការខិតខំគូរគំនូរមួយនេះ បានយ៉ាងល្អរបស់លោក។

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងហើយថា ក្រោយពីលោក Beat Richner បានទទួលមរណភាពទៅ បណ្តាប្រជាជនជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ថែមទាំងនាំគ្នាធ្វើជារូបសំណាក់ ដើម្បីទុកគ្រាន់គោរពក៏ដូចជាសម្តែងការដឹងគុណ ឲ្យកូនចៅជំនាន់ក្រោយៗបានស្គាល់។

នៅពេលនេះក៏ឃើញមានបុរសម្នាក់ទៀត ដែលបានសាងស្នាដៃនៅក្នុងការគូររូបលោក Beat Richner យ៉ាងដូចមនុស្សពិត និងស្រស់ស្អាតយ៉ាងខ្លាំង ដោយក្នុងនោះលោកបានប្រើប្រាស់ជាមួយនឹងពណ៌ប្រេង ដែលប្លែកជាងគំនូរដែលគេបានគូរផ្សេងទៀត។

បន្ទាប់ពីឃើញបែបនេះ អ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាកោតសរសើរដល់រូបលោកគ្រប់គ្នា ដែលមិនត្រឹមតែមានរូបរាងស្រស់សង្ហា ថែមទាំងមានស្នាដៃល្អបែបនេះ គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរ ថាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner ត្រូវបានប្រជាជនកម្ពុជាជាច្រើនមានចិត្តស្រលាញ់ ដោយសារតែការលះបង់ក្តីសុខរបស់លោកមកបម្រើការងារ នៅក្នុងមន្ទីរពេទ្យ និងជួយកុមារកម្ពុជាជាច្រើនរូប ឲ្យរួចផុតពីសេចក្តីស្លាប់៕

រូបភាពពី៖Artist Cambodia

សូមទស្សនាសកម្មភាព ការគូររូបស្ថាបនិកលោក Beat Richner ខាងក្រោមនេះ៖ 

ជាងគំនូស ដែលគូររូបBeat Richner
ជាងគំនូស ដែលគូររូបBeat Richner
ជាងគំនូស ដែលគូររូបBeat Richner
ជាងគំនូស ដែលគូររូបBeat Richner
ជាងគំនូស ដែលគូររូបBeat Richner
ជាងគំនូស ដែលគូររូបBeat Richner
ដំណាក់កាលការគូររូបBeat Richner
ដំណាក់កាលការគូររូបBeat Richner
ដំណាក់កាលការគូររូបBeat Richner
ដំណាក់កាលការគូររូបBeat Richner
ដំណាក់កាលការគូររូបBeat Richner
ដំណាក់កាលការគូររូបBeat Richner
រូបBeat Richner ពេលគូររួច
រូបBeat Richner ពេលគូររួច
រូបBeat Richner ពេលគូររួច
សាររបស់ជាងគូរ

ប្រភព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]