ថៃ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីអាពាហ៍ពិពាហ៍របស់ តារាសម្តែងស្រី Janie ដែលបានធ្វើឡើង ប្រកបទៅដោយភាពថ្លៃថ្នូរ និងពោរពេញទៅដោយ ក្តីស្រលាញ់ យ៉ាងជ្រាលជ្រៅ ជាមួយនឹងស្វាមីរបស់នាង លោក Mike ឬMickey។

ជាពិសេស នៅក្នុងកម្មវិធី កាលពីថ្ងៃទី១៩ កន្លងទៅបាន២ថ្ងៃ គេសង្កេតឃើញថា មានតារាជាច្រើន បានចូលរួម ដែលសុទ្ធសឹងតែ ជាតារាប៉ុស្តិ៍លេខ៣ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់យ៉ាង នៅក្នុងពិធីរបស់Janie បង្កប់ទៅដោយឈ្មោះកាត់របស់នាង និងស្វាមីទាំងអស់ (JM) មិនថា វត្ថុអនុស្សាវរីយ៍ នំខេក នំទទួលទាន ចិញ្ចៀន ដែលអាចឲ្យឃើញថា ពួកគេ ពិតជាមានការយកចិត្តទុកដាក់ សម្រាប់ថ្ងៃពិសេស របស់ពួកគេ ខ្លាំងបំផុត។

នាង Janie
ពិធីរៀបការរបស់នាង
នំសម្រាប់ទទួលភ្ញៀវ
វត្ថុអនុស្សាវរីយ៍ជូនភ្ញៀវ
ស្បែកជើងរបស់នាង ក្នុងថ្ងៃអាពាហ៍ពិពាហ៍

អ្វីដែលធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើលរឹតតែខ្លាំងនោះគឺ កាលពីម្សិលមិញ បន្ទាប់ពិធីរៀបការធំត្រូវបានបញ្ចប់ នាង និងស្វាមី ក៏បានប្រញាប់ដឹកដៃគ្នា ទៅរៀបការមួយតង់ទៀត នៅលើកោះសាមុយ។ ហើយចំពោះភ្ញៀវកិត្តិយស គឺJanie អញ្ជើញតែមិត្តជិតស្និទ្ធ មិនបានហៅមនុស្សច្រើន ដូចជា ពិធីធំនោះទេ។

ក្នុងនោះដែរ ពិធីមួយតង់ទៀតរបស់នាង គឺកាន់តែរ៉ូមែនទិក និងផ្អែមល្ហែម ជាងមុនទៅទៀត ជាមួយនឹង បរិយាកាសស្ងប់ស្ងាត់ និងឈរមើល កាំជ្រួចជាមួយគ្នាទៀតផង៕

តោះទៅមើលទាំងអស់គ្នា ពិធីរៀបការរបស់នាង នៅលើកោះទាំងអស់គ្នា៖

វីដេអូពី៖ ThirTeen Terrors - Cambodia

ពិធីរៀបការរបស់នាង តង់ទី២
ពិធីរៀបការរបស់នាង តង់ទី២
ពិធីរៀបការរបស់នាង តង់ទី២
ពិធីរៀបការរបស់នាង តង់ទី២
ពិធីរៀបការរបស់នាង តង់ទី២
ពិធីរៀបការរបស់នាង តង់ទី២
ពិធីរៀបការរបស់នាង តង់ទី២
ពិធីរៀបការរបស់នាង តង់ទី២
ពិធីរៀបការរបស់នាង តង់ទី២
ពិធីរៀបការរបស់នាង តង់ទី២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]