ភ្នំពេញ៖ តារាចម្រៀងស្រីចាស់វស្សាអ្នកនាង ពេជ្រ សោភា បើទោះបីជាបច្ចុប្បន្នមិនសូវមានការងារសិល្បៈមមាញឹកច្រើនដូចពីមុនក្តី ប៉ុន្តែបើសង្កេតពីប្រជាប្រិយភាព ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះវិញ គឺនៅតែមានភាពល្បីល្បាញ និងទទួលបានការស្រលាញ់យ៉ាងច្រើន ពីប្រិយមិត្តគាំទ្រដដែរ។

តួយ៉ាង កាលពីថ្មីៗនេះ តារាស្រី​ ពេជ្រ សោភា ក៏បានបង្ហោះនូវរូបថតមួយសន្លឹករបស់ខ្លួន កាលពីនៅវ័យកុមារភាពជាង២០ឆ្នាំមុន។ ជាក់ស្តែង ត្បិតតែកន្លងទៅជាច្រើនឆ្នាំក៏ពិតមែន ពោលគឺកាលពីអាយុ១៤ និងបច្ចុប្បន្នមានវ័យ៣៥ឆ្នាំទៅហើយក្តី ប៉ុន្តែសម្រស់របស់តារាស្រីរូបនេះ ហាក់បីដូចជាគ្មានភាពប្រែប្រួលបន្តិចសោះឡើយ ជាពិសេសគឺទម្រង់មុខតែម្តង។ ព្រោះបើមើលតាមរូបភាពខាងក្រោម ទម្រង់មុខពីមុន ជាមួយនឹងទម្រង់មុខបច្ចុប្បន្ន គឺនៅដដែរគ្មានផ្លាស់ប្តូរតែម្តង។

មិនតែប៉ុណ្ណោះ ក្រោយពីបង្ហោះរូបភាពទាំងនេះលើបណ្តាញសង្គមមក អ្នកនាង ពេជ្រ សោភា ក៏ទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់មហាជន ជាពិសេសគឺទៅលើការថែរក្សាសម្រស់របស់នាងផងដែរ ៕

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា កាលនៅពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា