ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ព្រលានយន្តហោះ គឺជាកន្លែងដែលអាចនាំឱ្យអ្នកធ្វើដំណើរទៅមកបានតាមផ្លូវអាកាស ឬតាមយន្តហោះ។ ដូច្នេះហើយប្រសិនជាអ្នកចង់ធ្វើដំណើរកម្សាន្ត ឬប្រកបការងារទាក់ទងនឹងក្រៅប្រទេសពិតជាចៀសមិនផុតពីការធ្វើដំណើរតាមយន្តហោះនោះទេ។

ដោយសារតែ វាគឺជាមធ្យោបាយដែលពេញនិយម និងមិនអាចខ្វះបាននោះហើយ បានជារាល់ព្រលានយន្តហោះនីមួយៗ តែងតែរិះរកមធ្យោបាយទាំងការតុបតែង ឬមានអ្វីប្លែកមួយដើម្បីស្វាគមន៍ និងទាក់ទាញអ្នកដំណើរផងដែរ។

ជាពិសេស គឺជាវិធីដែលអាចឱ្យអ្នកដំណើរមានភាពរីករាយ និងមានកន្លែងកម្សាន្តផងដែរ ប្រសិនណាមានការខកជើងយន្តហោះ ឬពន្យារជើងហោះហើរជាដើម ដើម្បីកុំឱ្យមានការធុញទ្រាន់។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកកំពូលព្រលានយន្តហោះទាំង១០ ដែលល្បីថាមានកន្លែងកម្សាន្តដ៏ទាក់ទាញអ្នកដំណើរមែនទែន ដែលរួមមានដូចជា៖

១. ព្រលានយន្តហោះ ចាងអ៊ី

អ្នកណាមិនល្បីថាព្រលានយន្តហោះចាងអ៊ី ប្រទេសសិង្ហបុរី ពិតជាធំមែនទែន ថែមទាំងមានហាងលក់ទំនិញ សួនច្បារ និងកន្លែងកម្សាន្តសប្បាយៗជាច្រើនកន្លែងផងដែរ អាចនិយាយបានថា ចង់ដើរលេងឱ្យសព្វព្រលានយន្តហោះមួយនេះ យ៉ាងហោចក៏ត្រូវចំណាយពេលស្ទើរតែមួយថ្ងៃដែរ។

ព្រលានយន្តហោះ ចាងអ៊ី
ព្រលានយន្តហោះ ចាងអ៊ី
ព្រលានយន្តហោះ ចាងអ៊ី
ព្រលានយន្តហោះ ចាងអ៊ី

២. ព្រលានយន្តហោះអ៊ីនឈ័ន (Incheon)

កូរ៉េខាងត្បូង មានព្រលានយន្តហោះអន្តរជាតិមួយដ៏ល្បីមានឈ្មោះថា អ៊ីនឈ័ន (Incheon) ដែលក្រៅពីមានទំហំធំ និងមានការដេគ័រកន្លែងសម្រាកលេងដ៏ស្រស់ស្អាតទាក់ទាញបែបធម្មជាតិហើយនោះ ព្រលានយន្តហោះនេះក៏មានឈ្មោះល្បីថាមានភ្ញៀវធ្វើដំណើរចេញចូលដ៏មមាញឹកជាងគេមួយផងដែរ។

ព្រលានយន្តហោះអ៊ីនឈ័ន
ព្រលានយន្តហោះអ៊ីនឈ័ន
ព្រលានយន្តហោះអ៊ីនឈ័ន

៣. ព្រលានយន្តហោះតូក្យូហានេដា (Tokyo Heneda)

មិនឱ្យចាញ់ប្រទេសកូរ៉េខាងត្បូង ព្រលានយន្តហោះតូក្យូហានេដា របស់ប្រទេសជប៉ុន ក៏មានការតុបតែងស្អាតមិនធម្មតាដែរ ដោយនៅក្នុងព្រលានយន្តហោះមួយនេះមានការដាំលំអផ្កាដ៏ស្រស់ស្អាតគួរឱ្យស្រស់ស្រាយជាច្រើនប្រភេទ ដែលស្ទើរតែធ្វើឱ្យអារម្មណ៍អ្នកដំណើរគិតថា កំពុងតែស្ថិតនៅក្នុងសួនផ្កាធម្មជាតិមួយទៅហើយ។

ព្រលានយន្តហោះតូក្យូហានេដា
ព្រលានយន្តហោះតូក្យូហានេដា

៤. ព្រលានយន្តហោះអន្តរជាតិហុងកុង

មិនត្រឹមតែជាព្រលានយន្តហោះអន្តរជាតិដ៏ទំនើបមួយ របស់ទីក្រុងហុងកុងប៉ុណ្ណោះទេ តែទីនេះក៏មានហាងលក់ទំនិញជាច្រើនប្រភេទ សារមន្ទីរតាំងពិពណ៌រូបភាព និងកន្លែងកម្សាន្តដ៏គួរឱ្យជក់ចិត្តជាច្រើនកន្លែងទៀតផង។

ព្រលានយន្តហោះអន្តរជាតិហុងកុង
ព្រលានយន្តហោះអន្តរជាតិហុងកុង
ព្រលានយន្តហោះអន្តរជាតិហុងកុង

៥. ព្រលានយន្តហោះហាម៉ាដ (Mahad)

ហាម៉ាដ (Mahad) គឺជាឈ្មោះរបស់ព្រលានយន្តហោះមួយនៅក្នុងទីក្រុង ដូហា ប្រទេសកាតា (Qatar) ដែលក្រៅពីមានហាងលក់ទំនិញទំនើបៗល្បីៗគ្រប់ប្រភេទហើយ ក៏មានហាងអាហារឆ្ងាញ់ៗផងដែរ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមានហាងម៉ាស្សា និងSpa ដ៏ទំនើបរួមទាំអអាងហែលទឹកកញ្ចក់ដ៏ស្រស់ស្អាតប្លែកភ្នែកផងដែរ។

ព្រលានយន្តហោះហាម៉ាដ
ព្រលានយន្តហោះហាម៉ាដ
ព្រលានយន្តហោះហាម៉ាដ

៦. ព្រលានយន្តហោះ Vancouver

ព្រលានយន្តហោះ Vancouver ស្ថិតនៅក្នុងទីក្រុង British Columbia ប្រទេសកាណាដា គឺជាព្រលានយន្តហោះដ៏ទំនើបមួយ ដែលមានការតុបតែងដ៏ស្រស់ស្អាត ហាងលក់ទំនិញជាច្រើនប្រភេទ ជាពិសេសគឺអាងចិញ្ចឹមត្រីចម្រុះពណ៌ដ៏គួរឱ្យចង់ទស្សនាមិនជិនណាយទៀតផង។

ព្រលានយន្តហោះ Vancouver
ព្រលានយន្តហោះ Vancouver
ព្រលានយន្តហោះ Vancouver

៧. ព្រលានយន្តហោះ អន្តរជាតិម៉ូនិច

ព្រលានយន្តហោះម៉ូនិច នៃប្រទេសអាល្លឺម៉ង់មួយនេះ មានបម្រើសេវាកម្មម្ហូបអាហារដ៏ឆ្ងាញ់ពិសា និងហាងទំនិញជាច្រើនកន្លែង ជាពិសេសគឺ មានកន្លែងជិះស្គីលើទឹក (Surf and turf) និងជិះស្គីលើទឹកកក ឱ្យអ្នកដំណើរលេងកម្សាន្តសប្បាយផងដែរ។

ព្រលានយន្តហោះ អន្តរជាតិម៉ូនិច
ព្រលានយន្តហោះ អន្តរជាតិម៉ូនិច
ព្រលានយន្តហោះ អន្តរជាតិម៉ូនិច

៨. ព្រលានយន្តហោះអន្តរជាតិ Wellington

ព្រលានយន្តហោះ នៃប្រទេសញ៉ូហ្សេឡែនមួយនេះ មានកន្លែងសប្បាយគួរឱ្យចាប់អារម្មណ៍ជាច្រើនកន្លែង ហើយកន្លែងដែលពិសេសនោះគឺការតុបតែងរចនាម៉ូតកន្លែងអង្គុយលេងយកតាមលំនាំរឿងដ៏ល្បីល្បាញនោះគឺរឿង A Lord of the Rings ។

ព្រលានយន្តហោះអន្តរជាតិ Wellington
ព្រលានយន្តហោះអន្តរជាតិ Wellington
ព្រលានយន្តហោះអន្តរជាតិ Wellington

៩. ព្រលានយន្តហោះ Adolfo Suárez

ព្រលានយន្តហោះ Adolfo Suárez ដែលស្ថិតនៅក្នុងទីក្រុងម៉ាឌ្រីត នៃប្រទេសអេស្ប៉ាញមួយនេះ ត្រូវបានគេដឹងថាមានការសាងសង់ និងរចនាម៉ូតគួរឱ្យស្រស់ស្អាត និងចម្លែកភ្នែកមែនទែន។

ព្រលានយន្តហោះ Adolfo Suárez
ព្រលានយន្តហោះ Adolfo Suárez

១០. ព្រលានយន្តហោះអន្តរជាតិ កូឡាឡាំពួរ

ព្រលានយន្តហោះ នៃប្រទេសម៉ាឡេស៊ីមួយនេះ ពិតជាស្រលាញ់ធម្មជាតិមែនទែន ព្រោះក្រៅពីមានហាងលក់ទំនិញទំនើបៗជាច្រើនកន្លែងហើយ ក៏មានទីតាំងសួនឧទ្យានឱ្យអ្នកដំណើរកម្សាន្តលេងផងដែរ ហើយបើមិនមានអ្នកណាប្រាប់ទេ ពិតជាមិនដឹងឡើយថាទីតាំងព្រៃធម្មជាតិមួយនេះគឺស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ៕

ព្រលានយន្តហោះអន្តរជាតិ កូឡាឡាំពួរ
ព្រលានយន្តហោះអន្តរជាតិ កូឡាឡាំពួរ
ព្រលានយន្តហោះអន្តរជាតិ កូឡាឡាំពួរ

ចុះមិត្តអ្នកអានវិញចង់ទៅព្រលានយន្តហោះណាមួយដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]