ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពិធីមង្គលការរបស់តារាសម្ដែងថៃជួរមុខ អ្នកនាង Janie និងស្វាមីរូបសង្ហា Mike បានធ្វើឲ្យកក្រើកពិភពសិល្បៈថៃ ដោយក្នុងនោះមានការអញ្ជើញចូលរូមសុទ្ធសឹងតែពីសំណាក់តារាល្បីៗលំដាប់ប្រទេស តែម្ដង។

ជាមួយគ្នានេះដែរ ពិធីមង្គលការរបស់លំដាប់តារាស្រីជួរមុខ Janie និងស្វាមីជាទីស្រលាញ់ បានរៀបការឡើងយ៉ាងអធិកអធម នៅទីកន្លែងយ៉ាងប្រណីត ក្រោមការរៀបចំយ៉ាងស្រស់ស្អាត សាកសមនឹងកេរ្តិ៍ឈ្មោះតារាស្រីលំដាប់ប្រទេសតែម្ដង។

យ៉ាងណាមិញ សម្រាប់ពិធីយ៉ាងអធិកអធមមួយនេះ បានដំណើរការទៅក្រោមបរិយាកាសពោរពេញទៅដោយភាពសប្បាយរីករាយ និងជាពិសេសទទួលបាននូវស្នាមញញឹម ពីសំណាក់មិត្តរួមអាជីព ក៏ដូចជាសាច់ញាតិបងប្អូន ដែលបានអញ្ចើញចូលរួមជាច្រើនផងដែរ។

ដោយឡែក អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ដោយកាលពីពេលថ្មីៗនេះ តាមរយៈសារពត៌មានថៃមួយបានឲ្យដឹងថា ចំពោះពិធីមង្គលការរបស់តារាស្រី Janie បានចំណាយប្រាក់សម្រាប់រៀបចំ ក្នុងមួយថ្ងៃកាលពីម្សិលមិញនេះ ចំណាយអស់ជាង ៤លានបាត (ប្រហែលជាង ១២ម៉ឺនដុល្លារអាមេរិក) ទៅលើទីកន្លែងកម្មវិធី និងជាពិសេសទៅលើការរៀបចំផ្កាកុលាប ហើយនិងផ្កាស្រស់ផ្សេងៗទៀត​ ដែលនាំយកមកពីបរទេស សម្រាប់តែងលម្អ ដោយនេះមិនបានបូករួមនឹងសម្លៀកបំពាក់ និងឈុតពេជ្ររបស់ពួកគេនោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖  

ទិដ្ឋភាពមង្គលការ Janie
ទិដ្ឋភាពមង្គលការ Janie
ទិដ្ឋភាពមង្គលការ Janie
ទិដ្ឋភាពមង្គលការ Janie
ទិដ្ឋភាពមង្គលការ Janie
ទិដ្ឋភាពមង្គលការ Janie
ទិដ្ឋភាពមង្គលការ Janie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]