ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ សាកលវិទ្យាល័យបៀលប្រាយ បានរួមសហការជាមួយនឹងបណ្ដាដៃគូក្រុមហ៊ុនធំៗនានាជាច្រើន បើកម្មវិធីពិព័រណ៍ការងារ ដើម្បីផ្ដល់ឱកាសទៅដល់សិស្សានុសិស្ស និស្សិត ក៏ដូចជាប្អូនៗដែលទើបតែប្រលងចប់ថា្នក់ទី១២ ដែលកំពុងតែស្វែងរកការងារ ដើម្បីជាការជួយផ្គត់ផ្គង់ជីវភាព គ្រួសារ និងការសិក្សាខ្លួនឯងផ្ទាល់ផងដែរ។

នេះជាលើកទី៥ហើយ ដែលពិព័រណ៌ការងារឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យបៀល ប្រាយ ដោយមានការចូលរួមពីដៃគូក្រុមហ៊ុន និងសហគ្រាសល្បីៗជាច្រើន ដើម្បីផ្តល់ឱកាសដល់និស្សិត និងបុគ្គលិកសិក្សារាប់ពាន់នាក់ ក្នុងការបង្កើតទំនាក់ទំនង និងសិក្សាស្វែងយល់អំពីផលិតផល សេវាកម្ម បច្ចេកវិទ្យាថ្មីៗ បទពិសោធន៍ និងការអនុវត្តជាក់ស្តែង តាមរយៈវេទិកាបទបង្ហាញនៃវាគ្មិនល្បីៗ មកពីក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងព្រឹត្តិការណ៍នៃពិព័រណ៌ការងារនេះ។ 

ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨

ជាក់ស្ដែង អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺនិស្សិតទាំងអស់នឹងទទួលបានឱកាស ការងារតាមរយៈការសម្ភាសន៍ដោយផ្ទាល់នៃថ្នាក់ដឹកនាំមន្រ្តីគ្រប់គ្រងធនធានមនុស្សមកពីក្រុមហ៊ុនល្បីៗ ចំនួន ២៧ ដែលមានរាយនាមដូចខាងក្រោម៖

១.True Money (Cambodia) Limited.
២.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (Cambodia) Plc.
៣.ក្រុមហ៊ុន Asia Wei Luy.
៤.ក្រុមហ៊ុន ODI Asia Co., Ltd.
៥.BOREY PENG HUOTH Group.
៦.First Finance Plc.
៧.Ravy Angkor Tours Cambodia.
៨.Khmer Foundation Appraisals Co.,Ltd. ( KFA)
៩.SAMITHISAK MICROFINANCE LIMITED
១០.WB Finance Co.,Ltd.
១១.ROSEWOOD Hotel Phnom Penh Cambodia
១២​​​​.Microfinance Institution «Amret»
១៣.Keltutree Co., Ltd
១៤.Sonatra Microfinance Institution Plc.
១៥.Alila Villas Koh Russey Cambodia
១៦.ក្រុមហ៊ុន Y5Net Cambodia.
១៧.Cambodia Yellow Page.
១៨.Mith Samlanh Org.
១៩.Kookmin Bank Cambodia Plc.
២០.ក្រុមហ៊ុន DKSH Cambodia Ltd.
២១.KREDIT Microfinance Institution Plc.
២២.AMK (MFI) Microfinance Institution Plc.
២៣.Aeon Specialized Bank Plc.
២៤.Extra International School.
២៥.SOHO Diversified Group of Companies
២៦.ក្រុមហ៊ុន Sorya Drinking Water.
២៧.Royal Financial Corporation Cambodia 

ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
ពិព័រណ៌ការងារ នៅសាកលវិទ្យាល័យបៀលប្រាយ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨

យ៉ាងណាមិញ សម្រាប់ឱកាសដ៏ល្អមួយនេះ សិស្សនិស្សិត និងបុគ្គលិកនានា ដែលកំពុងតែស្វែងរកការងារ និងបទពិសោធន៍ថ្មីៗ គួរតែរៀបចំCV ដាក់ពាក្យ ដើម្បីកុំឲ្យឱកាសដ៏ល្អមួយនេះកន្លងផុតទៅបាន។

គួរបញ្ជាក់ផងដែរថា ចំពោះពិព័រណ៌ការងារឆ្នាំ២០១៨នេះ នឹងត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យបៀលប្រាយ ទាំង៨ សាខា រាជធានី/ខេត្ត ដោយនឹងត្រូវចាប់ផ្ដើមពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាចផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]