អង់គ្លេស៖ ខ្សែបម្រើក្លិបបិសាចក្រហម Manchester United កីឡាករ Paul Pogba បានប្រាប់ឲ្យសារព័ត៌មាន Sky Sports ដឹងថា លីកកំពូលរបស់ប្រទេសអង់គ្លេសជាលីកដែលពិបាកស្មានមួយ ហើយកីឡាករទាំងអស់ត្រូវតែមានការប្ដូរផ្ដាច់ខ្លាំងណាស់នៅក្នុងប្រកួតទើបទទួលបានជោគជ័យ។

Paul Pogba

នៅមុនការប្រកួតនេះមកដល់ Pogba បានបង្ហើបថាគេអាចនឹងទទួលបន្ទុកខ្លាំងជាងមុន ពីព្រោះថាការជួបគ្នាជាមួយក្រុមតោខៀវនៅល្ងាចនេះ ពួកគេត្រូវការ ៣ពិន្ទុជាចាំបាច់ ដើម្បីរំកិលមកឈរនៅក្នុងចំណាត់ថ្នាក់ល្អវិញ ទោះជាក្រុម Chelsea មិនទាន់ស្គាល់រសជាតិថាចាញ់នៅក្នុងរដូវកាលថ្មីនេះក៏ដោយ។

សមាជិកក្រុមជម្រើសជាតិបារាំងរូបនេះបាននិយាយថា៖ «ពួកយើងមិនអាចដឹងថានឹងអ្វីនឹងកើតឡើងនោះទេនៅក្នុងក្របខណ្ឌ Premier League អញ្ចឹងហើយបានធ្វើឲ្យលីកមួយនេះ ជាលីកដែលមានការចាប់អារម្មណ៍ជាងគេនៅលើលោកនេះ។ ដូចជាក្រុមខ្លះដែលត្រូវបានគេនាំមុខ ២-០មុនទៅហើយ តែពួកគេនៅតែអាចវាយបកតាមរហូតបាន ៣-២មកវិញ»។

អតីតខ្សែបម្រើក្លិបសេះបង្កង់ Juventus នេះបាននិយាយបន្ថែមថា៖ «ប្រកួតមិនទាន់ចប់ទេ ដរាបណាមិនទាន់ដល់៩០ នាទី។ ស្ថានភាពប្រកួតអាចផ្លាស់ប្ដូរគ្រប់ពេល ដូចនេះហើយគ្រប់គ្នាមិនត្រូវឈប់ទេ ហើយត្រូវតែផ្ដោតពេញ៩០នាទិតែម្ដង។ នៅក្នុងលីកអង់គ្លេសនេះ គ្រប់គ្នាព្យាយាមឲ្យអស់ពីសមត្ថភាពតាមតួនាទីរៀងៗខ្លួនដើម្បីធ្វើយ៉ាងណាជួយក្រុមឲ្យមានលទ្ធផលល្អ »។

Paul Pogba
Paul Pogba

គួរឲ្យដឹងថា ចាប់តាំងពីផ្ទេរមកក្លិបបិសាចក្រហម Manchester United អំឡុងឆ្នាំ ២០១៦ ខ្សែបម្រើ Paul Pogba អាចស៊ុតបញ្ចូលទីបានចំនួន ១៩គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុប ៩៨ប្រកួតឲ្យក្លិបម្ចាស់ជើងលីកកំពូលអង់គ្លេស ២០សម័យកាលនេះ៕

Paul Pogba
Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]