ភ្នំពេញ៖ សហព័ន្ធកីឡាកបាល់ទាត់កម្ពុជា ហៅកាត់ FFC បានធើ្វការបញ្ចេញនូវឈ្មោះកីឡាករទាំង២៥នាក់ ដើម្បីត្រៀមធើ្វការប្រកួតពានរង្វាន់ធំជាងគេប្រចាំទ្វីបអាស៊ីអាគ្នេយ៍ AFF Suzuki Cup នៅខែក្រោយនេះ។ 

បញ្ជីកីឡាករក្រុមជម្រើសជាតិកម្ពុជា ត្រៀមលេង Suzuki Cup

ឆ្លងកាត់ការជ្រើសរើសនេះ ក្រុមកម្ពុជាបានធើ្វការតេស្ដកីឡាករជាច្រើន តាមរយៈការប្រកួតមិត្ដភាពអន្ដរជាតិអស់ចំនួន៣ប្រកួតមកហើយ ដោយក្នុងនោះគឺមិនទាន់ស្គាល់ពាក្យថាឈ្នះនោះទេ ក្រោមការបង្វឹករបស់គ្រូបង្វឹកថ្មីលោក Felix ពោលគឺចាញ់ម៉ាឡេស៊ី ៣-១ ស្មើទីម័រ ២-២ និងចាញ់សិង្ហបុរី ២-១។

យ៉ាងណាក្ដី ពេលនេះសហព័ន្ធបានធើ្វការប្រកាសអំពីឈ្មោះកីឡាករទាំង២៥នាក់ កាលពីពេលប្រមាណជិត១ម៉ោងមុននេះ ក្នុងទំព័រហ្វេសប៊ុកផេករបស់ខ្លួន ខណៈអ្នកគាំទ្រក៏បានធើ្វការសាទរចំពោះការសម្រេចរបស់ FFC និងធើ្វការជូនពរតាមរយៈការ Comment នៅក្នុងផុសនោះផងដែរ។

សូមបញ្ជាក់ថា កម្ពុជា ស្ថិតក្នុងពូល A ដោយមានក្រុមចំនួន៤ផ្សេងទៀត ដែលមានដូចជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងឡាវ៕   

កម្ពុជា ស្ថិតក្នុងពូល A
ប្រាក់ មុន្នីឧត្ដម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]