ផ្លែប៉ោម គឺជាផ្លែឈើដែលផ្តល់ប្រយោជន៍ដល់សុខភាពច្រើនយ៉ាងណាស់ មិនថាតែការទទួលទានស្រស់ៗនោះទេ ផ្លែប៉ោមសុទ្ធតែផ្តល់ផលល្អទាំងអស់ដូចជា ជួយកាត់បន្ថយជាតិស្ករក្នុងឈាម កម្ចាត់ជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អ និងជួយរក្សាទម្ងន់របស់អ្នកឱ្យនៅរាងស្លីមស្រស់ស្អាតជាដើម។

បន្ថែមពីនេះ ដើម្បីទាញប្រយោជន៍ពីផ្លែប៉ោមឱ្យកាន់តែអាចជំនួយដល់សុខភាពយ៉ាងយ៉ាងទៀតនោះ ក្រៅពីការទទួលទានផ្លែប៉ោមស្រស់ៗ យើងក៏មានវិធីធ្វើតែផ្លែប៉ោមតាមវិធីធម្មជាតិងាយៗផងដែរ។

ដូច្នេះចង់ដឹងថា ទឹកតែពីផ្លែប៉ោមមានវិធីធ្វើយ៉ាងណា និងមានប្រយោជន៍ចំពោះសុខភាពអ្វីខ្លះទៀតនោះ តោះ! មកតាមដានទាំងអស់គ្នា៖

ទឹកតែប៉ោម

# វិធីធ្វើទឹកតែពីផ្លែប៉ោម

អ្វីដែលលោកអ្នកត្រូវការរួមមាន៖

- ផ្លែប៉ោម ១ផ្លែ

- ទឹកស្អាត ៣ពែង

- ទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា ១ស្លាបព្រាបាយ

- កញ្ចប់តែ ២ (ប្រើតែអ្វីក៏បាន យល់ល្អយកតែខ្មៅ ឬតែបៃតង)

- ម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon អាចរកបានងាយនៅហាងលក់ឱសថបុរាណ)

វិធីធ្វើទឹកតែប៉ោម

ការអនុវត្ត

- ជាដំបូងដាក់ដាំទឹក រួចបន្ថែមជាមួយនឹងទឹកក្រូចឆ្មារ និងដាក់កញ្ចប់តែចូលទៅ

- បន្ទាប់មកយកផ្លែប៉ោមលាងទឹកឱ្យស្អាត រួចចិតជាដុំៗទំហំល្មម ដោយមិនបាច់ចិតសម្បកចេញ

- ក្រោយពីទឹកពុះហើយ យកផ្លែប៉ោមដែលចិតរួចដាក់ចូលទៅក្នុងទឹកនោះ រួចរំងាស់ចោលប្រមាណជា ៥នាទីបន្ថែមទៀតចាំបិទភ្លើង រួចបន្ថែមជាមួយនឹង ម្សៅសម្បកឈើអែម/ឈើយីហ៊ុប បន្តិច

- ជាចុងក្រោយអ្នកអាចត្រងយកតែទឹកយកមកទទួលទានបានទាំងនៅក្តៅឧណ្ហៗក៏បាន ឬទុកឱ្យត្រជាក់ក៏បាន។ ហើយដើម្បីបង្កើនរសជាតិអ្នកអាចបន្ថែមជាមួយនឹងឃ្មុំ ឬជាតិផ្អែមពីធម្មជាតិក៏បានដែរ។

វិធីធ្វើទឹកតែប៉ោម
ទឹកតែប៉ោម

# គុណប្រយោជន៍នៃ ទឹកតែប៉ោម

១. ពង្រឹងប្រព័ន្ធការពាររាងកាយ

ទឹកតែប៉ោមមួយនេះសម្បូរទៅដោយវីតាមីន C ដែលអាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយកាន់តែរឹងមាំ អាចការពាររាងកាយពីផលប៉ះពាល់ផ្សេងៗ មិនងាយឈឺ ។ ជាពិសេសថែមទាំងអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ ប្រឆាំងនឹងការរលាកផ្សេងៗ និងអាចបង្ការពីជំងឺផ្តាសាយបានផងដែរ។

២. កម្ចាត់ខ្លាញ់កូឡេស្តឺរ៉លមិនល្អ

ជាតិកាកសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកតែប៉ោម អាចជួយកាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អចេញពីសរសៃឈាម ថែមទាំងកាត់ជាតិខ្លាញ់ពីរាងកាយ ជាពិសេសអស់ខ្លាញ់ពីក្បាលពោះទៀតផង។

៣. ជំនួយប្រព័ន្ធរំលាយអាហារ

ការទទួលទានទឹកតែប៉ោមនេះជាប្រចាំនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ដែលពិសេសនោះវាពិតជាអាចជួយធ្វើឱ្យការសម្រកទម្ងន់របស់អ្នកកាន់តែមានប្រសិទ្ធភាពផងដែរ។

ទឹកតែប៉ោម

៤. គ្រប់គ្រងជាតិស្ករ

ជាតិស្ករធម្មជាតិ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកតែប៉ោម អាចជួយឱ្យប្រព័ន្ធមេតាបូលីសដំណើរការជាប្រក្រតី និងគ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យស្ថិតនៅក្នុងកម្រិតធម្មតា ដោយមិនឱ្យឡើងខ្ពស់ពេក និងធ្លាក់ចុះពេកទៀតផង។

៥. គ្មានជាតិកាឡូរី

ផ្លែប៉ោមមានជាតិកាឡូរីតិចតួចបំផុត ដូច្នេះការទទួលទានទឹកតែពីផ្លែប៉ោមមិនធ្វើឱ្យអ្នកឡង់ទម្ងន់នោះទេ តែថែមតាំងធ្វើឱ្យរាងរបស់អ្នកកាន់តែស្លីមស្រឡូនស្រស់ស្អាត៕ 

ទឹកតែប៉ោម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]