អង់គ្លេស៖ អតីតអ្នកចាំទីក្លិប Manchester City កីឡាករ Joe Hart ត្រូវបានក្លិបធំៗជាច្រើនធ្វើការខ្ចីជើងអស់រយៈពេល ២ឆ្នាំ មុនពេលដែលរូបគេសម្រេចចិត្តផ្លាស់ទៅលេងឲ្យក្លិប Burnley ជាអចិន្ត្រៃយ៍តែម្តងកាលពីដើមខែ កញ្ញា កន្លងទៅ។

Joe Hart

បន្ទាប់ពី អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ចាកចេញមិនទាន់បានប៉ុន្មានផង ពេលនេះក្លិបមេឃខៀវកំពុងតែជួបប្រទះទៅនឹងបញ្ហាអ្នកចាំទីនេះជាខ្លាំង ខណៈដែលអ្នកចាំទី Claudio Bravo បានរងរបួសមិនអាចជួយក្រុមបានរយៈពេលវែង ហើយពេលពួកគេនៅសល់តែអ្នកចាំទី Ederson ម្នាក់ប៉ុន្មោះដែលមានសមត្ថភាពអាចជួយក្រុមបាន។

គ្រូបង្វឹក Pep Guardiola បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនជំនួបនៅក្នុងក្របខណ្ឌលីកកំពូលរបស់អង់គ្លេសជាមួយក្រុម Burnley នៅថ្ងៃនេះថា៖ «ខ្ញុំដឹងថាវាជាការលំបាកណាស់សម្រាប់អ្នកគាំទ្រ និងសម្រាប់ក្លិបទាំងមូល។ គេជាអ្នកចាំទីដែលមិនគួរឱ្យជឿម្នាក់ ហើយចំពោះលទ្ធផលវិញក៏សឹងតែមិនគួរឱ្យជឿដូចគ្នានៅទីនោះ។ មូលហេតុទាំងអស់នោះហើយ ដែលធ្វើឲ្យខ្ញុំមិនងាយស្រួលនៅក្នុងការសម្រេចចិត្ត។ ខ្ញុំពិតជាមានកំហុសធំណាស់ ដែលសម្រចចិត្តតាមពេលវេលាជាក់ស្តែងដោយលក់ Joe Hart ទៅឲ្យក្លិប Burnley »។ 

Joe Hart
Pep Guardiola

គួរឲ្យដឹងថា អ្នកចាំទី Joe Hart ធ្លាប់បង្ហាញខ្លួនឲ្យ Manchester City បានចំនួន ៣៤៨ប្រកួត តាំងពីរូបគេបានផ្លាស់ពីក្រុម Shrewsbury នៃក្របខ័ណ្ឌ League Two រួចមក ហើយគេក៏បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិប Burnley បានចំនួន ៨ប្រកួផងដែរ៕

Joe Hart
Joe Hart

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]