អង់គ្លេស៖ ក្រុមតោខៀវ Chelsea នឹងត្រូវបើកទ្វារផ្ទះរបស់ខ្លួនស្វាគមន៍ក្រុមបិសាចក្រហម Manchester United នៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី៩ នៅវេលាម៉ោង ៦:៣០នាទីល្ងាចនេះ។ 

Chelsea Vs Man Utd

នៅក្នុងការប្រកួតក្នុងដីរបស់ខ្លួនចំនួន ១៦ប្រកួតចុងក្រោយ Chelsea ភ្លាត់ចាញ់តែម្ដងប៉ុណ្ណោះលើ Man Utd (ឈ្នះ១០ ស្មើ៥ ចាញ់១) ខណៈការចាញ់ចុងក្រោយគឺតាំងពីខែតុលា ឆ្នាំ២០១២ មកម្ល៉េះ ដោយពេលនោះគឺបរាជ័យ ៣-២។

ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងនេះ កំពុងសម្លឹងមើលភាពមិនដែលចាញ់ចំនួន៩ប្រកួតដំបូងនៃក្របខណ្ឌលីកកំពូលអង់គ្លេស ខណៈរដូវកាលដែលពួកគេធើ្វបានគឺនៅក្នុងឆ្នាំ ២០០៥-២០០៦ និង ២០១៤-២០១៥ ដែលជាឆ្នាំពួកគេគ្រងជើងឯក។

សម្រាប់ Man Utd វិញ គឺបរាជ័យទៅលើ Chelsea ច្រើនជាងក្រុមណាៗទាំងអស់ក្នុងក្របខណ្ឌមួយនេះ (ចាញ់១៨ដង) ខណៈក្នុងរដូវកាលថ្មីនេះ ក្រុមដែលដឹកនាំដោយលោក Jose Mourinho បានបរាជ័យ៣ដងរួចមកហើយ ក្នុងការប្រកួតក្រៅដីចំនួន ៦ប្រកួត (ឈ្នះ២ និងស្មើ១)។

ចាំមើលថាតើក្រុមណា នឹងទទួលបាន៣ពិន្ទុ ល្ងាចនេះ?  

Chelsea Vs Man Utd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]