ភ្នំពេញ៖ បើទោះបីជា កញ្ញា ម៉ៅ គឹមធីតា ទើបតែប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន តែរូបនាង អាចឆក់យកប្រជាប្រិយភាព និងតំណែងជាតួសំខាន់ៗនៅក្នុងរឿងភាគ និងខ្សែភាពយន្តបាន។

ការដែលរតារាស្រីរូបនេះ មានភាពល្បីល្បាញលឿនបែបនេះ ក៏ព្រោះតែ សមត្ថភាពក្នុងការសម្តែង ដែលអាចដើរតួបានគ្រប់យ៉ាង មិនថា តួកាច តួស្លូត ឬក៏តួឈ្នានីស និងអមជាមួយនឹងរូបសម្រស់របស់នាង ដ៏ស្រស់ប្រិមប្រិយរបស់នាង មិនចាញ់តារាផ្សេងប៉ុន្មាននោះឡើយ។

ជាពិសេស សម្ផស្សរបស់ធីតា ក៏មានអ្នកខ្លះ បាននាំគ្នាសរសើរថា ពិតជាក្មេងស្រស់ស្អាត មុខពេញស្អាត គ្មានស្នាមជ្រីវជ្រួញ ថ្វីបើពេលនេះ នាងឈានចូលវ័យ២៥ឆ្នាំទៅហើយ តែរូបនាង នៅតែមើល មិនចាស់ទៅតាមអាយុរបស់នាង ហើយបើនិយាយគេប្រាកដជា ជឿថា នាងទើបតែ១៨ឆ្នាំក៏ថាបាន៕

ម៉ៅ គឹមធីតា
ម៉ៅ គឹមធីតា
ម៉ៅ គឹមធីតា
ម៉ៅ គឹមធីតា
ម៉ៅ គឹមធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]