កាលពីពេលថ្មីៗនេះ គេបានចែកចាយរូបថតមួយ ទៅលើបណ្តាញអិនធើណេត ដែលរូបថតនោះ គឺទាក់ទងទៅនឹងរថយន្តក្រុងសាធារណៈមួយគ្រឿង ដែលបាន ជិះទៅបុកគំនរសម្រាម ដែលស្ថិតនៅក្នុងខេត្ត Shenzhen ប្រទេសចិន។

ជាមួយគ្នានេះដែរ មានពាក្យចចាមអារាមថា មូលហេតុដែលបណ្តាលឲ្យ កើតមានហេតុការណ៏នេះ ក៏ព្រោះតែគូទរថយន្តក្រុងមួយគ្រឿងនេះ បានកៀរគំនរសម្រាមនោះ ដែលធ្វើឲ្យខ្ទាតប្រលាក់ពេញខ្លួនអ្នកដំនើរ ដែលឈរនៅខាងក្រោមនោះតែម្តង។

យ៉ាងណាម៉ិញ បន្ទាប់ពីមានពាក្យចចាមអារាមមក គេក៏បានរកឃើញការពិតថា គឺរថយន្តក្រុងមួយគ្រឿងនោះ បានជិះទៅបុកគំនរសម្រាមនោះតែម្តង ដោយសារតែផ្លូវមានសភាពតូច ហើយគំនរសម្រាមនោះ គឺស្ថិតនៅលើដងផ្លូវទៀត ទើបធ្វើឲ្យកើតមានរឿងហេតុនេះឡើង។

ក្នុងហេតុការណ៏នោះដែរ អ្នកដំនើរប្រាំបីនាក់ បានប្រលាក់កាកសំនល់សម្រាមពេញខ្លួន ហើយត្រូវបានគេជូនទៅសណ្ឋាគារដែលនៅក្បែរនោះ ដើម្បីឲ្យងូតទឹកលាងសម្អាតខ្លួនចេញ និងបានសងជាប្រាក់ចំនួន ១០០០យ័ន ដែលស្មើនឹង ១៦០ដុល្លារផងដែរក្នុងមួយនាក់។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]