ភ្នំពេញ៖ តារាចម្រៀងប្រុស ឆន សុវណ្ណរាជ អាចនិយាយបានថា ជាតារាម្នាក់ ដែលលេចធ្លោ រឿងការលេងម៉ូតគ្រឿងអលង្ការ មិនឲ្យចាញ់តារាផ្សេងៗ ព្រោះថា សឹងតែគ្រប់ពេលទៅហើយ ដែលរូបលោក ទិញទាំងឈុតមាស ឈុតពេជ្រ ពាក់លម្អខ្លួន។

ជាពិសេស កាលពីថ្មីៗនេះដែរ ផេកពេជ្រមួយ បានបង្ហោះពីម៉ូតខ្សែដៃ ដែលដាំឈ្មោះ រាជ នៅចំកណ្តាលតែម្តង។ ហើយជាពិសេស ផេកមួយនោះ ក៏មាន Mention ឈ្មោះ លោក ចូលផងដែរ ដូច្នេះទើបធ្វើឲ្យគេដឹងថា ខ្សែដៃមួយនេះ ក៏លោក ទើបតែធ្វើផងដែរ ព្រោះថា ជារឿយៗ លោកតែងតែ ទិញគ្រឿងមាស ឬពេជ្រ នៅហាងមួយនោះ។ 

ចំណែកឯតម្លៃវិញ ពិតជាមិនធម្មតា ដែលលោក ឆន សុវណ្ណរាជ ត្រូវចំណាយដល់ទៅ ៥ពាន់ដុល្លារឯណោះ ព្រោះត្រូវបានរចនាម៉ូតយ៉ាងប្រណីត និងស្អាតបំផុត៕

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ខ្សែដៃរបស់ ឆន សុវណ្ណរាជ
ខ្សែដៃរបស់ ឆន សុវណ្ណរាជ
ខ្សែដៃរបស់ ឆន សុវណ្ណរាជ
ខ្សែដៃរបស់ ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ