ខេត្ត​ព្រះ​សីហ​នុ ៖ ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់ ចំណែក​២​នាក់​ទៀត​បាន​រង​របួស ដោយសារ​រន្ទះបាញ់ ស្រប​ពេល​ដែល​អាកាសធាតុ​រកកល​ចង់​ភ្លៀង​មួយ​ប្រាវ នៅ​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ទី​១៩ តុលា ២០១៨​នេះ នៅ​ចំណុច​រោង​មួយ​កន្លែង​(​អូរ​ចិញ្ចឹម​ទា​) ស្ថិត​ក្នុងភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​​សីហ​នុ ។

គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ គិត​ត្រឹម​ម៉ោង​ជិត​៣​រសៀល​នេះ​សព​ម្នាក់​ត្រូវ​បាន​យក​ចេញពី​ចំណុច​កើតហេតុ និង​សព​៣​នាក់​ទៀត នៅ​មិន​ទាន់​យក​ចេញ​នៅឡើយ ហើយ​សម្រាប់​អ្នក​របួស​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

នេះ​ជា​ករណី​ទី​២​ហើយ​ដែល​រំលង​បាន​ត្រឹម​១​ថ្ងៃ​ប៉ុ​ណោះ បន្ទាប់​ពី​មនុស្ស​៤​នាក់​ឡើង​លើ​ភ្នំ ហើយ​ត្រូវ​រន្ទះបាញ់​ក្នុង​អាកាសធាតុ​ដូច​គ្នា ដោយ​ក្នុង​នោះ​បណ្តាល​អោយ​មនុស្ស​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​របួសធ្ងន់​ស្រាល ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]