កូរ៉េខាងត្បូង ៖ តារាចម្រៀង និងជាពិធីករល្បីឈ្មោះ គឺលោក Seungri សមាជិកក្រុម BigBang ពេលនេះស្រាប់តែ ត្រូវបានគេរកឃើញថា កំពុងមានទំនាក់ទំនងស្នេហា លួចលាក់ជាមួយនឹង តារាសម្តែងស្រីវ័យក្មេង ជំនាន់ថ្មី គឺនាង Yu Hye Won។

គួរបញ្ជាក់ផងដែរថា បើយោងតាមសារព័ត៌មានតៃវ៉ាន់ បានឲ្យដឹងថា រូបលោក និង នាង Yu Hye Won បានណាត់ជួបគ្នា អស់រយៈពេល ជាង១ឆ្នាំមកហើយ។

បន្ទាប់ពី ព័ត៌មាននេះត្រូវបានបែកធ្លាយ ភ្នាក់ងាររបស់ Yoo Hye Won គឺក្រុមហ៊ុន SBD Entertainment បានឆ្លើយតបត្រឹមតែថា ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងការ ឆែកមើលនៅឡើយទេ ថា Yoo Hye Won និង Seungri ពិតជាមានទាក់ទងស្នេហា ពិតឬយ៉ាងណា។ 

ចម្លើយនេះ កាន់តែធ្វើឲ្យមហាជន មានភាពសង្ស័យ កាន់តែខ្លាំងឡើង។ ពេលនេះ ពាក្យចចាមអារ៉ាមនេះ កំពុងតែវាយលុក ពេលបណ្ដាញសង្គម ទាំងក្នុងប្រទេសកូរ៉េ និងចិនផងដែរ។

យ៉ាងណាមិញ សម្រាប់ផលិតកម្ម YG Entertainment វិញ គឺមិនទាន់បាន ធ្វើការបកស្រាយ អ្វីនៅឡើយទេ ចំពោះរឿងនេះ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Seungri
រូបភាព Yu Hye Won
រូបភាព Yu Hye Won
រូបភាព Seungri និង Yu Hye Won
រូបភាព Seungri និង Yu Hye Won

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]