ថៃ៖ នាព្រឹកមិញនេះ តារាសម្តែងស្រីថៃដ៏ល្បីឈ្មោះ Janie បានចូលរោងការជាលើកទី២ ជាមួយនឹងស្វាមីវ័យ២៦ឆ្នាំ ក្រោយបែកបាក់នឹងស្វាមីមុន អស់ពេលជាច្រើនឆ្នាំ ដោយនៅក្នុងកម្មវិធីក៏បានធ្វើឡើងយ៉ាង អធិកអធមគួរឲ្យចាប់អារម្មណ៍។

ជាក់ស្តែងនៅក្នុងកម្មវិធី ឃើញថាតារាស្រីវ័យ៣៦ឆ្នាំរូបនេះ បានលេងខ្លួននៅក្នុងឈុតកូនក្រមុំ ជាមួយនឹងស្វាមីលោក Mike យ៉ាងសាកសមនឹងគ្នា។ រីឯភ្ញៀវកិត្តិយសវិញ ក៏មានការចូលរួមជាច្រើនដោយម្នាក់ៗ បានលេងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហា ជាពិសេសមិត្តៗរបស់នាងនៅក្នុងរង្វង់សិល្បៈរួមជំនាន់ជាច្រើន ក៏មិនភ្លេចនាំគ្នាទៅចូលរួមអបអរនៅក្នុងថ្ងៃដ៏ពិសេស របស់នាងផងដែរ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាល្បីៗជាច្រើនដួងបាននាំគ្នាបណ្តើរគ្នាម្នាក់មួយគូ បង្ហាញភាពផ្អែមល្ហែមនឹងគ្នាយ៉ាងគួរឲ្យច្រណែន មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានលេងខ្លួនស្អាតៗ និងសមគ្នាយ៉ាងខ្លាំង នៅក្នុងថ្ងៃពិសេសរបស់តារាសម្តែងដ៏ឆ្នើម Janie។

បន្ទាប់ពីឃើញបែបនេះ អ្នកគាំទ្រក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយជំនួស ថែមទាំងរងចាំមើលថាតើគូស្នេហ៍រូបណា នឹងត្រៀមចូលរោងរៀបការបន្ទាប់ពីតារារូបនេះ៕

ចង់ដឹងថា មានតារារូបណាខ្លះ បណ្តើរគូស្នេហ៍ចូលរួម សូមទស្សនារូបភាពខាងក្រោមនេះ៖   

Janie និងស្វាមីក្នុងថ្ងៃមង្គលការ
Janie និងស្វាមីក្នុងថ្ងៃមង្គលការ
Janie និងស្វាមីក្នុងថ្ងៃមង្គលការ
Janie និងស្វាមីក្នុងថ្ងៃមង្គលការ
Janie និងស្វាមីក្នុងថ្ងៃមង្គលការ
Janie និងស្វាមីក្នុងថ្ងៃមង្គលការ
តារាល្បីៗចូលរួមថ្ងៃមង្គលការ Janie
Mark Prin និង Kimberly
Nadech និង Yaya
Nadech និង Yaya
គ្រួសារ Nadech និង Yaya
Nadech និង Yaya
Kimberly និង Yaya
Margie និងស្វាមី
Dj Push និងគូស្នេហ៍ Jooy
Nadech និងMark Prin
តារាល្បីៗបណ្តើរគ្នាជាគូ
តារាល្បីៗបណ្តើរគ្នាជាគូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]