អុីតាលី៖ ក្លិបសេះបង្កង់ Juventus បានដាក់គោលដៅដើម្បីទិញយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Marcus Rashford នៅក្នុងតម្លៃ ៦៥លានផោន។

Marcus Rashford

Rashford ជាអតីតកីឡាករថ្នាល់មួយរូបរបស់ក្រុម Manchester United ដែលកាលនោះរូបគេបានឈានជើងចូលមកហ្វឹកហាត់នៅទឹកដី Old Trafford ដំបូងគឺក្នុងនាមជាយុវជនថ្នាល់អាយុក្រោម ១៨ឆ្នាំចន្លោះពីឆ្នាំ ២០០៥-២០១០មុននឹងកីឡាកររូបនេះអាចផ្លាស់មកចូលលេងឲ្យក្រុមឈុតធំម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលអង់គ្លេស ២០សម័យនេះបាន ហើយបច្ចុប្បន្ននេះរូបគេក៏នូវតែបង្ហាញទម្រង់លេងដ៏ល្អរបស់ខ្លូនឲ្យក្រុមជម្រើសជាតិអង់គ្លេសបានផងដែរ។

ខ្សែប្រយុទ្ធវ័យ២០ ឆ្នាំនេះបានជួយឲ្យក្រុមរបស់គេយកឈ្នះទៅលើក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផល ៣-២នៃពានរង្វាន់ UEFA Nations League រួចមក រូបគេត្រូវបានក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អុីតាលីកាលពីឆ្នាំមួយនេះ ហ៊ានចំណាយប្រាក់ប្រហែល ៦៥លានផោនដើម្បីឲ្យគេទៅបំពេញចំណុចខ្វះខាតរបស់ក្រុមបន្ថែមទៀត ថ្វីត្បិតតែពួកគេមានខ្សែប្រយុទ្ធ Mario Mandžukić និង Cristiano Ronaldo ក៏ដោយ។

បើតាមរបាយការណ៍ដែលចេញផ្សាយដោយក្លិប Manchester United បានឲ្យដឹងថា៖ «Juventus បានដាក់ការស្នើមួយមកកាន់ពួកយើង ដើម្បីទិញយកខ្សែប្រយុទ្ធ Rashford នៅក្នុងតម្លៃ ៦៥លានផោន ដែលពួកគេបានរៀបចំឲ្យយើងយ៉ាងស្រេច។ គោលដៅរបស់គេគឺសំដៅទៅរកតែកីឡាករ Rashford ម្នាក់ប៉ុណ្ណោះ ដើម្បីផ្លាស់គេឲ្យទៅលេងនៅទីនោះ ប៉ុន្តែក្លិបមិនទាន់សម្រេចចិត្តបានភ្លាមៗនោះទេរងចាំការឆ្លើយតបពីសំណាក់កីឡាករខ្លូនឯងសិន»។ 

Marcus Rashford
Marcus Rashford

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Marcus Rashford កំពុងស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២០ ជាមួយក្លិបបិសាចក្រហម Manchester United ប៉ុន្តែគេអាចមានជម្រើសមួយបើសិនជាគេចង់ចាកចេញពីទឹកដី Old Trafford មែននោះ គឺក្លិបដែលគេចង់ទិញខ្សែប្រយុទ្ធវ័យក្មេងរូបនេះត្រូវបង់តម្លៃកុងត្រាដែលនៅសល់ទើបគេអាចចាកចេញបានពីទីនោះបាន៕

Marcus Rashford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]