ភ្នំពេញ៖ សព្វថ្ងៃនេះ តារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មរស្មី ហង្សមាស អ្នកនាង សុគន្ធ និសា បើទោះជាវ័យរបស់នាងកាន់តែជ្រេបន្តិចមែន ក៏ប៉ុន្តែបើនិយាយពីរូបសម្រស់របស់តារាចម្រៀងរូបនេះវិញ ក្មេងជាងវ័យមិនចាញ់តារាៗជំនាន់ក្រោយប៉ុន្មាននោះទេ។

ដោយឡែក តើប្រិយមិត្តធ្លាប់គិតទេថា ចំពោះសម្រស់តារាចម្រៀងរូបនេះ ស្រស់ស្អាតប៉ុណ្ណឹងហើយ ចុះទម្រាំរូបសម្រស់របស់បងប្អូន សាច់ញាតិរបស់នាងវិញ តើស្រស់ស្អាតបែបណាទៅ។

យ៉ាងណាមិញ បើក្រឡេកមកមើលសម្រស់ក្មួយស្រីបង្កើតរបស់អ្នកនាង សុគន្ធ និសា វិញ ពួកគេក៏ស្រស់ស្អាតមិនចាញ់តារារូបនេះប៉ុន្មាននោះដែរ។ ហើយមិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ ក្មួយស្រីទាំងពីររបស់នាង បានឡើងកម្មវិធីមួយរបស់ប៉ុស្តិ៍ PNN ហើយពួកគេថែមទាំងទទួលបានជ័យជំនះ ក្នុងការលេងហ្គេមថែមទៀតផង។ 

ដោយទាំងនេះ ផ្អែកលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនម្តាយបង្កើត របស់ក្មេងស្រីទាំងពីរ បានបង្ហោះថា៖ "ថ្ងៃនេះSethikaចូលរួមកម្មវិធីគ្រួសាររីករាយ ជាមួយម៉ាក់និងប្អូន ឈ្នះទាំង៣វគ្គម៉ង"។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា ក្មួយស្រីរបស់អ្នកនាង សុគន្ធ និសា ទាំងពីរមិនត្រឹមតែស្រស់ស្អាតដូចនាងនោះទេ ក៏ប៉ុន្តែពួកគេក៏មានភាពវ័យឆ្លាតមិនណយដែរ។ ជាពិសេស អាចនិយាយបានថា ជាលើកទីមួយ ដែលក្មួយស្រីនាង លេចមុខក្នុងកម្មវិធី លើឆាកបែបនេះ ហើយក៏មានអ្នកខ្លះ បាននិយាយថា ស្រស់ស្អាតយ៉ាងដូច្នេះ អាចនឹងដើរលើផ្លូវសិល្បៈ ដូចមីងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុគន្ធ និសា
ក្មួយស្រីរបស់ សុគន្ធ និសា
ក្មួយស្រីរបស់ សុគន្ធ និសា
ក្មួយស្រីរបស់ សុគន្ធ និសា
សារដែលបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា