រុស្ស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំនៅទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានសម្រេចដាក់បម្រាមទៅលើក្លិប Rubin Kazan មិនឱ្យចូលរួមប្រកួតនៅក្នុងពានរង្វាន់ Champions League ឬ Europa League បើទោះបីជាពួកគេបានកៅអីមកលេងពានមួយនេះក៏ដោយ។

អង្គភាពគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ីមួយនេះ ក្រោយពីពួកគេបានរំលោភបំពានទៅនឹងបទបញ្ញត្តិនៅក្នុងច្បាប់ស្មើភាពគ្នានៃហិរញ្ញវត្ថុ ឬហៅថា Financial Fair Play (FFP)។

ក្លិប Rubin Kazan
ក្លិប Rubin Kazan

តាមពិតទៅ ក្លិប Rubin Kazan ក៏ធ្លាប់បានចូលខ្លួនទៅដោះស្រាយជាមួយ UEFA ម្តងរួចមកហើយក្រោយពីពេលដែលពួកគេបានល្មើសទៅនឹងច្បាប់នេះពីដំបូង ក៏ប៉ុន្តែថ្មីៗនេះពួកគេបានបំពានទៅលើការដោះស្រាយនោះ ដែលនាំឱ្យ UEFA សម្រេចបើកការស៊ើបអង្កេតនេះសាជាថ្មីម្តងទៀត។

បទបញ្ញត្តិនៅក្នុងច្បាប់ ស្មើភាពគ្នានៃហិរញ្ញវត្ថុ ឬហៅថា Financial Fair Play ត្រូវបានតាក់តែងឡើង ដើម្បីបញ្ឈប់ក្លិបនានាពីការចាយវាយលើសប្រាក់ចំណូលដែលក្លិបទទួលបាន ហើយជាទូទៅចំពោះដំណោះស្រាយវិញ នៅពេលដែលក្លិបមួយបានទៅរំលោភបំពានច្បាប់ FFP គឺពួកគេនឹងត្រូវបានសហព័ន្ធបាល់ទាត់ប្រចាំនៅទ្វីបអឺរ៉ុបនេះ ធ្វើការរឹតបន្តឹងយ៉ាងខ្លាំងទៅលើការដោះដូរកីឡាករ និងចំនួនកីឡាករដែលមានផុតកុងត្រាជាមួយក្លិបផងដែរ។ 

ក្លិប Rubin Kazan

គួរឲ្យដឹងថា ក្លិប Rubin Kazan ត្រូវបានបង្កើតឡើងអស់រយៈពេល៦០ ឆ្នាំមកហើយ ដោយពួកគេបានចូលលេងនៅក្នុងលីកកំពូលរបស់រុស្ស៊ីជាលើកដំបូងក្នុងឆ្នាំ២០០៣ នឹងបានគ្រងជើងឯកដំបូងនៅក្នុងរដូវកាល ២០០៨-២០០៩៕

ក្លិប Rubin Kazan
ក្លិប Rubin Kazan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]